ព័ត៌មានជាតិ

ប្រា​យុទ្ធ ចាន់​អូ​ចា ត្រូវបាន​សភា​ថៃ​ជ្រើសតាំង​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​

បាងកក​៖ មេដឹកនាំ​របប​យោធា​ថៃ លោក​ឧត្ដមសេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា ត្រូវ​សភា​ថៃ​ជ្រើសរើស​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី នៅថ្ងៃនេះ​ក្នុង​ការផ្លាស់ប្តូរ បន្ទាប់ពី​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​អ្នកស្រី​យ៉ីង​ឡាក់ ពី​អំណាច​កាលពី​ខែ​ឧសភា​។

​តាម​ការផ្សាយ​ផ្ទាល់​ពី​ទូរទស្សន៍​ក្នុង​ស្រុក​បានឲ្យដឹងថា ប្រា​យុទ្ធ​បាន​ឈ្នះ​ក្នុង​ការបោះឆ្នោត​ក្នុង​សម័យប្រជុំ​សភាព ដើម្បី​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ថ្មី ហើយ​ការតែងតាំង​របស់​លោក​នឹង​ត្រូវ​បាន​អនុម័ត​ជា​ផ្លូវការ​ពី​ស្តេច​របស់​ប្រទេស​ថៃ​។

​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​អ្នកស្រី​យ៉ីង​ឡាក់ ពី​តំណាង​កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ដើម្បី​ស្តារ​ស្ថិរភាព ង​ស្ថាន​ការ​នយោបាយ ក្នុង​ប្រទេស​ឲ្យ​ល្អ​ឡើង​វិញ ក្រោយពេល​ដែល​កើតមាន​ចលាចល​អស់​ជាច្រើន​ខែ​៕​
prayuth2605_840_553_100

មតិយោបល់