យ៉ាងហោចណាស់មនុស្ស ៣៦នាក់បានស្លាប់ ក្នុងនោះមានក្មេង ៧នាក់ នៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃអង្គារម្សិលមិញ ដោយសារតែភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យរអិលបាក់ដីនៅភាគលិចទីក្រុងហ៊ីរូស៊ីមា។ នេះបើយោងតាមសម្ដីរបស់ប៉ូលិស។
ក្រោយពីភ្លៀងបានស្ងប់ មានសេចក្ដីរាយការណ៍មកថា មានមនុស្ស ៧នាក់ត្រូវបានបាត់ខ្លួន ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានស្វែងរកគ្រប់ទីកន្លែង។ យោងតាមសម្ដីប៉ូលិសបានឲ្យដឹងថា ភ្ញៀងបានធ្លាក់យ៉ាងខ្លាំងពេញមួយថ្ងៃ កាលពីថ្ងៃអង្គារម្សិលមិញ ដែលបណ្ដាលឲ្យខូចខាតទ្រព្យសម្បតិ្ត និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ប៉ុន្តែមិនត្រូវបានបង្ហាញរបាយការណ៍ច្បាស់លាស់នោះទេ៕
ព័ត៌មានជាតិ
មតិយោបល់