ភ្នំពេញៈ ក្រុមអ្នកញៀនល្បែងដែលលេងមិនថាយប់ឬថ្ងៃ ដែលគ្មានខ្លាចរអាដល់សមត្ថកិច្ចបន្តិចសោះនោះ សង្ស័យប្រហែលជាមានអ្នកកាងនៅក្រោយហើយតាមមើល។
ទីតាំងដែលក្រុមអ្នកញៀនល្បែងមានទាំង បៀរ អាប៉ោង ខ្លាឃ្លោក ដែលលេងទាំងយប់ថ្ងៃនោះគឺស្ថិតនៅខាងក្រោយរោងចក្រឃ្យូ អែម អាយ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងថា ក្រុមអ្នកញៀនល្បែងទាំងនោះលេងមិនថាយប់ថ្ងៃទេអ្នកខ្លះលេងខ្លាឃ្លោក ខ្លះទៀតបៀរអាប៉ោង ពួកគាត់បានបញ្ជាក់ថែមទៀតថា ការមិនថែមប៉ុណ្ណោះមានអ្នកខ្លះទៀតភ្លេចការងារត្រូវប្រពន្ធកូនមកជេរប្រទិចបណ្តាលឲ្យឈ្លោះប្រកែកគ្នាកើតជាហិង្សារផងដែរ។
ដូច្នេះហើយទើបពួកគាត់សូមសំណូមពរដល់សមត្ថិកិច្ចមូលដ្ឋានជួយចុះពិនិត្យមើលកន្លែងនេះផង៕
មតិយោបល់