ក្រុងប៉ោយប៉ែត៖ ទីតាំងផលិតទឹកសុទ្ធ២កន្លែង នៅក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចចម្រុះ ចុះបង្គ្រាបក្រោយពីមានប្រជាពលរដ្ឋប្តឹងទៅមន្ត្រីជំនាញខាងលើ អោយមកត្រួតពិនិត្យជាបន្ទាន់ ព្រោះមានទីតាំងផលិតទឹកខាងលើ ត្រូវបានម្ចាស់សិប្បកម្ម បានធ្វើរោងផលិតទឹកសុទ្ធនៅជាប់និងបន្គន់អនាម័យ ខាងមុខផ្សាអគ្គះ ដែលជាហេតុមួយធ្វើអោយ ប៉ះពាល់ដល់សុខភាពអ្នកទទួលទានយ៉ាងធ្ងន់ធ្ងរបំផុត ។
សូមបញ្ជាក់ថា ករណីចុះឆែកឆេរទីតាំងផលិតទឹកសុទ្ធនោះ គឺកើតមាននៅម៉ោង៩ ១០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ នៅចំណុច ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល និងនៅខាងមុខផ្សារអគ្គះថ្មី ភូមិបាលិលេយ្យ សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដោយមានកាចូលរួមដឹកនាំផ្ទាល់ពីលោកឡុងជៀប ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តបន្ទាយមានជ័យ រួមនិង មន្ត្រីប៉ូលិសសេដ្ឋកិច្ចក្រសួង និងខេត្តបន្ទាយមានជ័យទៀតផង ។
គួរំលឹកដែលថា សិប្បកម្មផលិតទឹកសុទ្ធ គឺមានច្រើនកន្លែង នៅទូទាំងខេត្តបន្ទាយមានជ័យ ដោយឡែកនៅក្រុងប៉ោយប៉ែត គឺមានទីតាំងផលិតទឹកសុទ្ធច្រើនអេកស្កះផងដែរ ហើយករណីបែបនេះ គេមិនដែលឃើញមន្ត្រីរ៉ែ ថាមពល ចុះត្រួតពិនិត្យនោះទេ ដូចជាករណី ដែលមន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំងផលិតទឹកសុទ្ធចំនួន២កន្លែងនោះ គឺគេដឹងថា លោកព្រះរាជអាជ្ញាខាងលើ បានកោះហៅប្រធានមន្ទីរ៉ែ ថាមពល ចូលរួមត្រួតពិនិត្យផងដែរ បន្ទាប់មក គេក៏មិនឃើញវត្តមានរបស់មន្ទីខាងលើចូលរួមនោះទេ ។
លោកចាប សុផារឹទ្ធ ប្រធានការិយាល័យ បង្គ្រាបបទល្មើសសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ បានអោយដឹងថា ក្នុងហេតុកាចុះពិនិត្យទីតាំងផលិតទឹកសុទ្ធនោះដែរ គឺគេរកឃើញ ទីតាំងមួយកន្លែងរបស់ឈ្មោះរ៉ន គុន្ធី ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិបាលិលេយ្យ ដែលធ្វើសិប្បកម្មផលិតទឹកសុទ្ធជាប់និងបង្គន់អនាម័យក្នុងផ្សារអគ្គះ ហើយគ្មានច្បាប់ទៀតផង ឯមួយកន្លែងទៀតរបស់ឈ្មោះ ការគឹមសេង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ គីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក៏គ្មានច្បាប់ដែរ លោកចាប់សុផារឹទ្ធ បានបញ្ជាក់ទៀតថា ចំពោះម្ចាស់ទីតាំងទាំង២ ។
អ្នកខាងលើត្រូវបានតុលាការឯកភាពអោយមន្ត្រីកាំកុងត្រូវយកទៅព្រមាន និងអប់រំអោយកែប្រែទីតាំងនិងអោយមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ចុះពោះមន្ត្រីរ៉ែ ថាមពល ទំនងជាព្រះរាជអាជ្ញាកោះហៅ សាកសួរនៅពេលដ៏ខ្លីខាងមុខនេះ ព្រោះតុលាកាបានទូរស័ព្ទហៅ អោយមន្ត្រីខាងលើនោះចូលរួម បែជាគេ OK ហើយ និងមិនទៅតាមកាអញ្ជើញរបស់តុលាកាឡើយ៕
មតិយោបល់