ប៉ៃលិន៖ ក្រោមការបញ្ជាផ្ទាល់ពីលោក ថន គឹមហុង នាយកទទូលខុសត្រួវរួម តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត-ប៉ៃលិន ឲ្យមន្ត្រីក្រោមឪវាទចុះល្បាត ដែលដឹកនាំដោយលោក អ៊ុង សុន និងលោក ស្រីរ៉ា ជាមន្ត្រីអភិរក្សសត្វព្រៃ(MJP) បានធ្វើការ ឃាត់ខ្លួនស្ត្រីម្នាក់ដែលជាអ្នករកស៊ីឈើ នៅនិងកន្លែង ក្នុងភូមិសាស្ត្រតំបន់អភិរក្សភ្នំ១៣០ ។
ហេតុការចុះឃាត់ខ្លួននេះ បានកើតឡើងកាលពីម៉ោង១២និង២៥នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ ស្ថិតក្នុងតំបន់ចំនុចភ្នំ១៣០ ភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ស្ត្រីដែលមន្ត្រីអភិរក្សសត្វព្រៃឃាត់ខ្លួនឈ្មោះ ស្រ៊ុន ស្រី អាយុ៣៧ឆ្នាំ ជាអ្នករកស៊ីឈើ មានទីលំនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន រិបអួសបាន ម៉ាស៊ីនអាឈើមួយគ្រឿង ,ឈើប្រភេទរកា និងស្ពង់ ចំនួន១៣១សន្លឹក ស្មើរនិង៣,២២៥ ម៉ែត្រគីប ។
ប្រភពពីមន្ត្រីអភិរក្សសត្វព្រៃ បានឲ្យដឹងថា៖ ដោយមានការបញ្ជាពីលោក ថន គឹមហុង នាយកក្តាប់រួម តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត-ប៉ៃលិន ឲ្យដឹងនាំកម្លាំងចុះល្បាតតាមតំបន់អភិរក្សព្រៃឈើ ដោយមានគ្នាចំនួន១០នាក់, លុះមកដល់ចំនុចភ្នំ១៣០ ក្នុងភូមិអូរប្រើស ក៍លឺសម្លេងម៉ាស៊ីនអារឈើ ក្នុងព្រៃជ្រៅ មានចំងាយពីភូមិប្រហែល៨គីឡូម៉ែត្រ ពេលនោះកម្លាំងអភិរក្សទាំងអស់បានចុះដល់កន្លែង ធ្វើការឃាត់ខ្លួនបានស្ត្រីម្នាក់ ព្រមទាំងរិបអួសបានឈើចំនួន១៣១សន្លឹក ស្មើរជាង៣ ,ម៉ាស៊ីនអារឈើមួយគ្រឿង ។ ប្រភពបន្តថា៖ ពេលចុះចាប់បានភ្លាមៗ ស្រាប់តែមាននាយករងមន្ទីរបរិស្ថានខេត្តប៉ៃលិន ឈ្មោះវឿន និយាយថា ឈើនេះជាឈើសម្រាប់ធ្វើទីស្នាក់ការទេ សុំដោះលែងជនសង្ស័យទៅ កុំបញ្ជូនទៅតុលាការ ។
ពាក់ព័ន្ធករណីនេះ លោក ថន គឹមហុង នាយកទទូលខុសត្រួវរួម តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត-ប៉ៃលិន បានមានប្រសាសន៏ប្រាប់អ្នកឆ្លើយឆ្លងកម្ពុជាថ្មី តាមទូរស័ព្ទថា៖ លោកបានបញ្ជាឲ្យកម្លាំងមន្ត្រីរបស់លោក សហការជាមួយមន្ត្រីអភិរក្សសត្វព្រៃ(MJP)មានកម្លាំងប៉ូលិស,PM ,ទាហាន និងកម្លាំងឧទ្យាននុរក្ស ចុះល្បាតក្នុងតំបន់អភិរក្សព្រៃឈើ។ ពេលកម្លាំងយើងចុះល្បាតទៅស្រាប់តែមានឃើញឈើ ១៣១សន្លឹក ស្មើរនិង៣,២២៥ម៉ែត្រគីប ជាប្រភេទឈើក្តាពុម្ភ ដូចជា រក,ស្ពង់ ជាដើម ។ លោកមានប្រសាសន៏បន្តថា៖ ពេលដែលក្រុមល្បាតចាប់ឈើបានហើយ ស្រាប់តែ នាយករង មន្ទីរបរិស្ថានឈ្មោះ វឿន និយាយថា ឈើនេះសម្រាប់ធ្វើស្នាក់ការ ទេ សុំជួយអន្តរាគមន៏ផង ប៉ុន្តែគាត់មិនបានប្រាប់មុន បែរជាចាប់បានបទល្មើសហើយ បានរាយការណ៏ប្រាប់ថាឈោះសម្រាប់ធ្វើទីស្នាក់ការទៅវិញ។លោកបន្តថា បើបានប្រាប់មុនថាយកឈើទៅធ្វើស្នាក់ការ លោកនិងប្រាប់ទៅខាងក្រុមអភិរក្សសត្វព្រៃ(MJP) ព្រមទាំងព្រះរាជអាជ្ញាឲ្យដឹងមុន៕
មតិយោបល់