តូក្យូ៖ គិតត្រឹមថ្ងៃទី២៧ខែសីហា ឆ្នាំ ២០១៤ នេះ ចំនួនអ្នកស្លាប់ដោយសារបាក់ដីនៅក្នុងទីក្រុងអ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុនបានកើនឡើងដល់ ៧០នាក់ នឹង ១៨នាក់ផ្សេងទៀតបានបាត់ខ្លួន។
យោងតាមទីភ្នាក់ងារព័ត៌មានបារាំង AFP បានឲ្យដឹងថា មួយសប្ដាហ៍ក្រោយនៃហេតុការភ្លៀងខ្លាំងបណ្ដាលឲ្យរអិលបាក់ដី បានបណ្ដាលឲ្យស្លាប់មនុស្ស ៧០នាក់ និងបាត់ខ្លួន ១៨នាក់ផ្សេងទៀត។ ក្រុមអ្នកជួយសង្គ្រោះកំពុងតែតាមរកមនុស្សបាត់ខ្លួន និងជួយសង្គ្រោះដល់អ្នកដែលគ្មានជម្រក។
គួរបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញទៅដល់កន្លែងហេតុការណ៍ និងបានសន្យាថា រដ្ឋាភិបាលគាំទ្រពេញទំហឹងដល់ជនរងគ្រោះ ព្រមទាំងសន្យាថានឹងធ្វើឲ្យជីវភាពរបស់ពួកគេវិលទៅរកភាពដើមវិញក្នុងពេលឆាប់ៗនេះ៕
មតិយោបល់