ព័ត៌មានជាតិ

បុរស​ម្នាក់​មិន​ដឹង​ស្រវឹង​មកពីណា​ដួល​បោក​ក្បាល​ហូរ​ឈាម​ពេញ​ផ្លូវ​

​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ​ហើយ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ដើរ​ទ្រេត​ទ្រ​ត មក​ដួល​
នៅ​កណ្ដាល​ផ្លូវ​បណ្ដាលអោយ​បែកក្បាល​ហូរឈាម​គ្មាន​អ្នក​អើពើ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៤ ស្ថិតនៅ​ត្រង់​មុខ​ផ្ទះសំណាក់​៥៦ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ដែលជា​អ្នករត់​ម៉ូតូឌុប បានអោយដឹងថា គាត់​បាន​ឃើញ​បុរស​ម្នាក់ ស្លៀកពាក់​ទំនង​ដូច​ជា​សន្តិសុខ​បាន​ដើរ​ក្នុងស្ថានភាព​ទ្រេត​ទ្រ​ត​ពេញ​ផ្លូវ​មិនដឹងថា​គាត់​មក​ពី​ខាង​ណា​នោះ​ទេ ដោយ​នៅ​លើ​មុខ​សុទ្ធ​តែ​ឈាម​ហើយ​ដើរ​ដួលៗ​ដូចជា​គ្មាន​វិញ្ញាណ​ក្នុង​ខ្លួន ឃើញ​ដូចនេះ គាត់​មិនដឹង​ធ្វើ​យ៉ាង ព្រោះ​គាត់​មិន​ហ៊ាន​ប៉ះពាល់​គេ​បាន​ត្រឹម​តែ​ឈរ​សួរ​បុរស​នោះ តែ​ដោយ​មើលទៅ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​នេះ​មាន​ធុំក្លិន​ស្រា​យ៉ាងខ្លាំង​ហើយ​មិន​អាច​ឆ្លើយ​ជាមួយ​គាត់​បាន​នោះ​ទេ​។ ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែង​កើតហេតុ​មិនដឹង​ធ្វើ​យ៉ាង​មិច​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ក៏​មិន​ឃើញ សមត្ថកិច្ច​មក ហៅ​រថយន្ត​សង្គ្រោះ​ក៏​មិន​មក​ដែរ ក៏​អូស​បុរស​ដែល​ដេក​នៅ​កណ្ដាល​ផ្លូវ​នោះ​មក​ឡើង លើ​ចិញ្ចើម​ផ្លូវ​ទុក​អោយ​ដេក​ស្វាង​ពី​ស្រវឹង​ចាំ​គិត​តាម​ក្រោយ​ទៀត​៕

2014-08-28_101931

មតិយោបល់