ព័ត៌មានជាតិ

ក្រុមហ៊ុន​ចិន​ចង់​បង្កើត​ទូរទស្សន៍​នៅ​កម្ពុជា

ក្រុមហ៊ុន CAMBODIAN HARMO- NIOUS INVESTMENT & DEVELOPMENT CO.,LTD របស់​ចិន​នៅ​កម្ពុជា ក្រោម​ការដឹកនាំ​ពី​សំណាក់ លោក Patrick Wang ដែលជា​អគ្គនាយករង បាន​ជួប ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៤ នៅ​ទីស្តីការក្រសួង ព័ត៌មាន ក្នុង​ប្រធានបទ​លើ​គោលបំណង​ចង់​បង្កើត​ទូរទស្សន៍​ថ្មី នៅ​កម្ពុជា ។​

​ការបង្កើត​ទូរទស្សន៍​នេះ ដោយ​ខាង​ចិន សំឡឹង​ឃើញ លើ​ប្រព័ន្ធ OTT ក៏ប៉ុន្តែ​ក្រសួង បាន​ផ្តល់​ទៅឲ្យ​ក្រុមហ៊ុន Supper Net រយៈពេល​៣​ឆ្នាំ ដូច្នេះ​ក្រុមហ៊ុន​នៅ​រងចាំ​បន្តទៀត ។​
​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ ក្នុង​ជំនួប​ពិភាក្សា​ការងារ​នេះ លោក​បាន​ថ្លែង​ទៅកាន់​ក្រុមហ៊ុន​ចិន ថា បច្ចុប្បន្ននេះ ប្រេកង់​ទូរទស្សន៍​ធំ អស់ហើយ ប៉ុន្តែ​ក្រសួង​កំពុង​គិត​លើ​ប្រព័ន្ធ​ថ្មី​មួយទៀត ដែល​គេ​ហៅថា WHIT SPACE ដែល​អាច​ប្រើ​បាន​ទាំង​ទូរទស្សន៍ និង​អ៊ី​ន​ធឺ​ណេត ។​

​ដោយសារតែ ប្រេកង​ធំៗ​អស់ ដូច្នេះ លោក Patrick Wang ក៏​ងាក​មក​ចាប់អារម្មណ៍​លើ WHIT SPACE ដោយ​រៀបចំ​ស្នើ​សុំ​អាជ្ញាប័ណ្ណ ។ ក្នុងនោះដែរ លោក Patrick Wang បាន​ថ្លែងឲ្យដឹងថា ក្រុមហ៊ុន​របស់​លោក បណ្តាក់ទុន ៤០០ លាន​ដុល្លារ លើ​វិស័យ អចលនទ្រព្យ ខុន​ដូ សណ្ឋាគារ និង​ផ្សារ​ទំនើប ៕​
TV

មតិយោបល់