បាត់ដំបងៈ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន ដឹកនាំបង្រ្កាប ករណីល្មើសច្បាប់ក្នុងមូលដ្ឋាន បានចំនួន ២ករណី ដោយធ្វើការឃាត់ខ្លួនជនសង័្សយចំនួន ២នាក់ ភេទប្រុស ព្រមទាំងដកហូតបានសម្ភារ:ភស្តុតាងមួយចំនួននោះគឺ៖
១/ករណីកែច្នៃអាវុធខុសច្បាប់៖ នៅវេលាម៉ោង ២និង០៥នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្ដា បង្ក្រាបករណីកែច្នៃកាន់កាប់អាវុធខុសច្បាប់ចំនួន ១ករណី ឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ឈ្មោះ វួន សារួន ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ដកហូតវត្ថុតាង៖
-អាវុធ ខ្លីកែច្នៃបាញ់គ្រាប់ពិត ចំនួន០១ ដើម
– គ្រាប់កាំភ្លេីងអាកា47ចំនួន១១គ្រាប់
– រំសេវចំនួនមួយកូនកំពង់ជ័រ
– ទូរស័ព្ទដៃ ចំនួន ០១គ្រឿង (ចាស់)។
២-ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន៖ នៅវេលាម៉ោង ២និង៣០នាទីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ចំណុចឃុំវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានបង្ក្រាបករណីជួញដូរចែកចាយគ្រឿងញៀន ហាមឃាត់ដោយខុស ច្បាប់ចំនួន ១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អួន ណុប ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅចំណុចខាងលើ។
ដកហូតវត្ថុតាងរួមមាន៖
-ថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន០១ កូនថង់(មិនទាន់ថ្លឹងទម្ងន់)
-ជញ្ជីង សម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង
-ទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់)
-ប្រាក់រៀលចំនួន ២,៣៣៩,០០០រៀល
-ប្រាក់បាតថៃ ២២,៥៣0 បាត
-ប្រាក់ដុល្លាអាមេរិចំនួន១៧៥ ដុល្លារ
-កូនកាំបិតច្នៃ ចំនួន ០៣
-កូនពូថៅចំនួន0២
-ម៉ូទ័រឆក់ត្រី ចំនួន០១
-អាវុធកែច្នៃ បាញ់គ្រាប់កង់ចំនួន០៣ ដើម
– ម៉ូទ័រកាត់ ចំនួន០១
-ម៉ូទ័រស្វាន់ចំនួន០១ព្រមទាំងសម្ភារៈសម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន ។
ក្រោយធ្វើការស្រាវជ្រាវកណីទាំងពីរខាងលើ រួចមកសមត្ថកិច្ចនគរបាលស្រុកសំពៅលូនបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាងមកកាន់ការិយាល័យជំនាញ ដើម្បីបញ្ជូនបន្តទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់