ព័ត៌មានជាតិ

អ្នកលេង​វេ​ស្បុកក្នុង​ខេត្ត​កំពង់ឆ្នាំ​ង​សំណូមពរ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​

អ្នកលេង​វេ​ស្បុកក្នុង​ខេត្ត​កំពង់ឆ្នាំ​ង​សំណូមពរ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​
​បុរស​ធ្វើ​ទារុណកម្ម​លើ​កុមារ​ចងស្លាបសេក​ជ្រមុជ​ក្នុង​ពាង​ទឹកស្អុយ​
​ដែល​គេ​គ្រាន់តែ​លួច​ផ្លែ​ដូង​ព្រោះតែ​ឃ្លាន​

​កំពង់ឆ្នាំង​៖​កុមារា​ម្នាក់​អាយុ​១៤​ឆ្នាំ​ត្រូវបាន​បុរស​ម្ចាស់​ចំការ​មួយកន្លែង​មាន​គ្នា​២​នាក់ រស់នៅ​ក្នុង​ភូមិ​កំពង់​ព​ពិល ឃុំ​កំពង់​ព​ពិល ស្រុក​ពារាំង ខេត្ត​ព្រៃវែង ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ ចាប់​ចងស្លាបសេក​ជ្រមុជ​ក្បាល​ក្នុង​ពាង​ទឹកស្អុយ ដែល​គេ​គ្រាន់តែ​លួច​ផ្លែ​ដូង​ព្រោះ​សេចក្តី​ស្រេច​ឃ្លាន​។​មិនតែប៉ុណ្ណោះ​បុរស​ដៃដល់​អមនុស្សធម៌​បាន​យក​រូបភាព​សាហាវយង់ឃ្នង​នេះ​មក​បង្ហោះ​នៅក្នុងវេ​ស្បុក​ខ្លួនឯង​ទៀត​ផង​។​
​ ​ករណី​នេះ​បាន​ធ្វើអោយ​អ្នកលេង​ហ្វេ​សប៊ុក​ក្នុង​ខេត្ត​កំពង់ឆ្នាំង និង​នៅក្នុង​ប្រទេស​មាន​ក្តីអាណិតអាសូរ​កុ​មារ​រងគ្រោះ​យ៉ាង​ខ្លាំង និង​សំណូមពរ​ដល់​សមត្តកិច្ច​នៅក្នុង​មូលដ្ឋាន​ខាងលើ និង​អង្គការ​ការពារ​កុមារ វែកមុខ​ចាប់ខ្លួន​ជនដៃដល់​ទាំង​២​នាក់ យក​មក​ផ្តន្ទាទោស​តាមច្បាប់​ផង ទុក​ជា​គំរូ​កុំអោយ​គេ​យកតម្រាប់​តាម​។​
​ ​អំពើ​ដ៏​ព្រៃផ្សៃ យង់ឃ្នង​បាន​ផ្ទុះឡើង​នៅ​ក្នុង​ហ្វេ​សប៊ុក​របស់​ជនដៃដល់​តែម្ត​ង នៅ​
​ក្នុង​ព្រឹក​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០១៤ ហើយ​ប្រតិកម្ម​របស់​សង្គម​ហ្វេ​សប៊ុក​បាន​ផុ​សឡើង​
​តៗ​គ្នា ពេញ​ប្រទេស​កម្ពុជា សំណូមពរ​អោយ​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន​ខាង​ស្រាវជ្រាវ​លើ​ចាប់ខ្លួន​ជនដៃដល់​ទាំង​២​នាក់​នេះ​។​
​ ​ប្រភព​ព័ត៌មាន​នៅ​ក្នុង​សង្គម​ហ្វេ​សប៊ុក នៅ​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែ​សីហា បាន​បញ្ជាក់​អោយដឹងថា​៖​ជនដៃដល់​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ហើយ ពួកគេ​រស់នៅ​ក្នុង​ភូមិ​ឃុំ​ខាងលើ ចំណែក​កុមារ​រងគ្រោះ ឈ្មោះ​ម៉ុន វាសនា ហៅ​ទិត្យ អា​
​យុ​១៤​ឆ្នាំ ត្រូវបាន​ជនដៃដល់​ចាបធ្វើ​ទារុណកម្ម កាលពី​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៤ ករណី​នេះ​ទុក​សិទ្ធ​អោយ​សមត្ថកិច្ច​ធ្វើ​ការងារ​តាម​តួនាទី​គាត់​ចុះ​។​
​ ​ការធ្វើ​ទារុណកម្ម​ខាងលើនេះ​ត្រូវបាន​គេ​យល់ថា ជា​ការរំលោភ​និង​បំពាន​យ៉ាងខ្លាំង​
​លើ​សិទ្ធ​កុមារ ពី​សំណាក់​ជន​ដែល​មាន​កម្លាំងបាយ​លើ​កុមារ​រងគ្រោះ ដែល​ករណី​នេះ សំ​
​ណូម​ពរ សមត្ថកិច្ច​និង​តុលាការ មេត្តា​ផ្តន្ទាទោស​ជនដៃដល់​អោយមាន​ម៉ឺងម៉ាត់​តាមផ្លូវ​
​ច្បាប់​កុំ​លើកលែង​ឡើយ​៕​

មតិយោបល់