ព័ត៌មានជាតិ

អ្នកបើកបរ​តាក់ស៊ី​ចាប់រំលោភ​អ្នក ដំណើរ​

​អ្នកបើកបរ​តាក់ស៊ី​ឈ្មោះ កូម៉ា​យ៉ា ដាវ អាយុ​៣២​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​នៅ​ទី ក្រុង​ម៉ា​ធូរ៉ា រដ្ឋ​អ៊ុយ​ត្រា​ប្រា​ដេស ប្រទេស ឥណ្ឌា​ដោយ​រង​ការចោទប្រកាន់​ពី​បទ រំលោភ​ផ្លូវភេទ​អ្នកដំណើរ​ស្រី​កាលពី យប់​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៤ ។​
​ជនរងគ្រោះ​អាយុ​២៧​ឆ្នាំ ធ្វើការ​នៅ ក្នុង​ស្ថាប័ន​ហិរញ្ញវត្ថុ​មួយ​នៅ​ទីក្រុង​ញូ​វ ដេលី នាង​បាន​ទូរស័ព្ទ​ហៅ​តាក់ស៊ី​នៅ តំបន់​ហ្គូ​ហ្គាអ​ន ជិត​ទីក្រុង​ញូវដេលី ក្រោយពី​ទទួល​ទាន​អាហារ​ពេល​យប់​ជា មួយ​មិត្ដភក្ដិ​នៅ​វេលា​ម៉ោង​១៩ ម៉ោង នៅក្នុង​តំបន់ ។​
​នៅពេលដែល​នាង​ឡើង​ទៅលើ​រថ យន្ដ​តាក់ស៊ី នាង​ក៏​បាន​ដេក​លង់លក់ ហើយ​ពេល​ភ្ញាក់ឡើង ក៏​ស្រាប់​ឃើញ ចត​នៅ​តំបន់​ស្ងាត់​ដាច់ស្រយាល់ ។ អ្នក បើក​បរបាន​ចាក់សោរ​ទ្វារ​រថយន្ដ​ហើយ ចាប់​នាង​រំលោភ ។ ក្រោយមក អ្នកបើក បរតាក់​ស៊ី​នាំ​នាង​ទៅ​ទម្លាក់​ចោល​ជិត ផ្ទះ​មួយ​ភាគ​ខាងជើង​ញូវដេលី ។ អ្នក បើកបរ​តាក់ស៊ី​បាន​គំរាម​នាង​ថា នឹង សម្លាប់ចោល ប្រសិនបើ​ហ៊ាន​យក​រឿង នេះ​ទៅ​និយាយ​ប្រាប់​អ្នកណា​ម្នាក់​នោះ ។
​ក្រោយ​ចុះ​ពី​រថយន្ដ ស្ដ្រី​រងគ្រោះក៏ បាន​យក​ទូរស័ព្ទ​ថត​ស្លាក​លេខ​តាក់ស៊ី ដែល​នាង​ជិះ​បាន​ទាន់ពេល ហើយ​ប្ដឹង ប៉ូលិស​ភ្លាមៗ​នោះ ។ តំណាង​ក្រុមហ៊ុន តាក់ស៊ី អ៊ុយ​ប៊ើ បានបញ្ជាក់​ថា នេះ​ជា បទល្មើស​យ៉ាង​ធំធេង ហើយ​យើង​កំពុង តែ​សហការ​ជាមួយ​ប៉ូលិស​ក្នុងការ​
​ស្រាវជ្រាវ ។​
​ក្រុមហ៊ុន​តាក់ស៊ី​អ៊ុយ​ប៊ើ មានភ្ជាប់ ប្រព័ន្ធ​ពិសេស​មួយ​សម្រាប់​ទាំង​អ្នក​ធ្វើ ដំណើរ ក៏ដូចជា​អ្នកបើកបរ​បាន​បង្ហាញ អត្ដ​សញ្ញាណ​នៅលើ​កញ្ចក់​ទូរទស្សន៍ ដើម្បី​ឱ្យ​អ្នកធ្វើដំណើរ​មាន​អារម្មណ៍ សុវត្ថិភាព ។ ប៉ុន្ដែ​នៅក្នុង​ករណី​នេះ អ្នក បើក​បរ​បាន​ប្រើប្រាស់​ឈ្មោះ​ក្លែងបន្លំ ហើយ​ថែមទាំង​បិទ​ប្រព័ន្ធ​ទំនាក់ទំនង​កុំឱ្យ គេ​ដឹងថា រថយន្ដ​របស់​គេ​បើក​ទៅ​ទីណា ក្នុងពេល​ដែល​អ្នកដំណើ​រ​ដេក​លក់​មិន ចាប់អារម្មណ៍​៕
2014-12-11_100652

មតិយោបល់