ភ្នំពេញ៖ កវីនិពន្ធ និងជាអ្នកគ្រប់គ្រងផលិតកម្ម ភ្លេងរីខដស៍ លោក សុខ ជំនោរ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយយល់ឃើញថា “សង្កេតឃើញថា បណ្តាញសង្គម Facebook បានដើរតួនាទីយ៉ាងសំខាន់ ក្នុងសង្គមបច្ចុប្បន្នទាំងគ្រប់វិស័យ ទាំងចំណុចល្អ និងចំណុចខ្វះខាត។ ដូច្នេះសំណូមពរក្រុមហ៊ុនផ្តល់សេវាអ៊ីនធើនេត ក៏គួរពង្រីកសមត្ថភាពសេវាកម្មឲ្យបានកាន់តែល្អ។ Facebook ផ្តល់ព័ត៌មានទុកចិត្តជាងបណ្តាញព័ត៌មានដទៃទៀតក្នុងស្រុក។ (use Facebook effectively!) ” ។ ពាក្យពេចន៍ ដែលបង្ហោះ កាលពី ៤ ម៉ោង មុន នៅថ្ងៃទី ២៩ ខែ សីហា នេះ ក៏មានអ្នកគាំទ្រតាមសម្តី របស់លោក សុខ ជំនោរ ១០០ ភាគរយ និងមានអ្នកចុច Like ជាច្រើននាក់ផងដែរ ។
ផ្ទុយទៅវិញ ចំណុចដែលធ្វើឲ្យគេចាប់អារម្មណ៍លើសម្តីរបស់លោក ត្រង់ថា ” Facebook ផ្តល់ព័ត៌មានទុកចិត្តជាងបណ្តាញព័ត៌មានដទៃទៀតក្នុងស្រុក” ត្រង់នេះ កំពុងវាយប្រហារទៅលើបណ្តាញសារព័ត៌មានមួយចំនួន ដែលចុះផ្សាយព័ត៌មាន ដោយគ្មានមូលដ្ឋាន ត្រឹមត្រូវ អាងបក្ស អាងពួក និងចូលចិត្តមូលបង្កាច់បង្ខូច ។
តែទោះជាយ៉ាងណាយើងគាំទ្រដល់សម្តីរបស់ លោក សុខ ជំនោរ ផងដែរ ដោយសំយោគ ជាមួយនឹងសម្តីរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារិទ្ធ មានប្រសាសន៍ កន្លងមកថា បណ្តាញសង្គមហ្វេសប៊ុកក៏អាចចាត់ទុក ជាបណ្តាញផ្តល់ព័ត៌មានដែរ តែផ្តល់ព័ត៌មានត្រឹមទ្រង់ទ្រាយតូចតែប៉ុណ្ណោះ មិនអាចកំណត់ថា ជាបណ្តាញផ្តល់ព័ត៌មាន ប្រាកដប្រជានោះទេ ៕
មតិយោបល់