ព័ត៌មានជាតិ

ខេត្ត​បន្ទាយមានជ័យ​សិស្ស​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ធ្លាក់​ច្រើនជាង​ឆ្នាំមុនៗ​

​ខេត្ត​បន្ទាយមានជ័យ​៖​ថ្ងៃទី​៣០​ខែ​សីហា​ឆ្នាំ​២០១៤​នេះ​គឺជា​ថ្ងៃ​បិត​ប្រកាស​ការប្រឡង​បាក់​ឌុប​សិស្ស​ជាប់រឺ​ធ្លាក់​។​នៅក្នុង​សាលា​វិទ្យាល័យ​សម្តេចឪ​នា​ព្រឹក​នេះ​គេ​សង្កេត​យើ​ញ​មាន​សិស្ស​ទាំងស្រី​ប្រុស​រាប់រយ​នាក់​បាន​មក​ត្រៀបត្រា​ក្នុង​សាលា​ដើម្បី​រងចាំ​ស្តាប់​លទ្ធផល​ការប្រឡង​បាក់​ឌុប​ជាប់រឺ​ធ្លាក់​។​ក្រោយពេល​ដែល​លោក​អ៊ុំ​រាត្រី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ អ្នកស្រី​ចាន់​ថេង អភិបាលក្រុង​សិរីសោភ័ណ និង​លោក ឈើ​យ​ចាន់ណា ប្រធាន​មន្ទរីអប់រំ​ខេត្តបន្ទាយមានជ័​យ និង​លោកគ្រូ​អ្នកគ្រូ​ជាច្រើន​នាក់​បាន​ចូលរួម​បើក​លទ្ធផល​ការប្រឡង​បាក់​ឌុប​ដែល​ក្រសួង​អប់រំ​ផ្ញើ​មក​ឲ្យ​។​លោក​អ៊ុំ​រាត្រី​បាន​និយាយ​ក្នុង​ការបើក​លទ្ធផល​ការប្រឡង​បាក់​ឌុប​ជាប់រឺ​ធ្លាក់​នោះ​ថា​សូម​សិស្សស្រី​ប្រុស​ទាំង​អស់​ដែល​បាន​មក​មើល​លទ្ធផល​ការ​ប្រឡង​នោះ​កុំ​មាន​ការ​ភ័យ​តក់ស្លុត​ឲ្យសោះ​ព្រោះ​ក្នុង​ការប្រឡង​នេះ​ធ្លាក់រឺ​ជាប់​វា​ជា​រឿង​ធម្មតា​។​លោក​ ឈើ​យ ​ចាន់ណា ​បាន​មានប្រសាសន៍ថា​ខេត្ត​បន្ទាយមានជ័យ​មាន​មណ្ឌល​ប្រឡង​ចំនួន​៥​មាន​មណ្ឌល​វិទ្យាល័យ​សម្តេចឪ វិទ្យាល័យ​សិរីសោភ័ណ វិទ្យាល័​សូភី​វិទ្យាល័យ​អូ​អំបិល វិទ្យាល័យ​ទឹកថ្លា ដែល​មាន​ប៉ែក​ជន​ចូល​ប្រឡង​មាន​ចំនួន​៣២៧៨​នាក់​ស្រី​១៤៨២​នាក់​ប្រឡង​ជាប់​៧២០​នាក់​ស្រី​៤០៧​នាក់ វិទ្យាល័យ​សម្តេចឪ​មាន​ចំនួន​សិស្ស​សរុប​៧៧៥​នាក់ សិស្ស​ប្រឡង​ជាប់​មាន​ចំនួន​១៩១​នាក់​ប្រុស​៩០​នាក់​ស្រី​១០១​នាក់​ធ្លាក់​មាន​ចំនួន​៥៨៤​នាក់​វិទ្យាល័យ​ទឹកថ្លា សរុប ចំនួន​មាន​៦៧៥​នាក់​ជាប់​១៧៩​ស្រី​១១៧​នាក់​ធ្លាក់​៤៩៦​នាក់​វិទ្យាល័យ​សិរីសោភ័ណ​សិស្ស​សរុប​មាន​ចំនួន​៧៥០​នាក​ជាប់​១៨៦​នាក់​ស្រី​១១៣​នាក់​ធ្លាក់​៥៦៤​នាក់ វិទ្យាល័យ​សូ​ភី​សិស្ស​សរុប​ចំនួន​៣៧៤​នាក់​សិស្ស​ជាប់​២២​នាក់​ស្រី​១១​នាក់​ធ្លាក់​៣៥២​នាក់​វិទ្យាល័យ​អូ​អំបិល​សរុប​៧៥០​នាក់​ជាប់​១៤២​នាក់​ស្រី​៦៥​នាក់​ធ្លាក់​៦០៨​នាក់ ។​លោក​ឈើ​យ​ចាន់ណា​បានបញ្ជាក់​ថា​ការប្រឡង​វា​តែងតែ​ជាប់រឺ​ធ្លាក់ជា​រឿង​ធម្មតា​តែ​សូម​សិស្ស​ទាំងអស់​កុំអាល​អស់សង្ឃឹម​នៅ​ថ្ងៃទី​១៣​និង​១៤​ខែតុលា​ឆ្នាំ​២០១៤​ខាងមុខ​នេះ​សិស្ស​ដែល​ប្រឡង​ធ្លាក់​អាច​ចូល​ប្រឡង​ម្តង​ទៀត​ដូច្នេះ​សូម​សិស្ស​ទាំងអស់​ខិតខំ​រៀនសូត្រ​ដើម្បី​យក​ជ័យជំនះ​នៅ​ថ្ងៃ​ខាង​មុខ​។​សិស្ស​ស្រី​ម្នាក់​បាន​ប្រឡង​ជាប់​និទេស​d​បាន​និយាយថា​ដោយសារតែ​នាង​ខិខំ​រៀនសូត្រ​ទើប​នាង​ទទួលបាន​ជ័យជំនះ​ក្នុងការ​បមរ​ឡង​បាក់​ឌុប​ឆ្នាំ​នេះ​ជាប់​នេះ​ជា​មោទនភាព​ចំពោះ​គ្រួសារ​នាង​យ៉ាង​ខ្លាំង​គោលបំណង​នាង​បន្ត​ការសិក្សា​នៅ​ភ្នំពេញ​បន្ត​ដើម្បី​ប្រឡង​ចូល​ពេទ្យ ចំណែក​សិស្ស​ប្រុស​ម្នាក់​ដែល​ប្រឡង​ធ្លាក់​បាន​និយាយថា​ដោយសារ​ខ្លួន​មិន​ប្រឹង​ខំរៀន​ទើប​ប្រឡង​ធ្លាក់​យា៉ង​ដូច្នេះ​ក្នុង​ការប្រឡង​លើកទី​២​ខាងមុខ​នេះ​ខ្លួន​និង​ខិតខំ​រៀន​ដើម្បី​ប្រឡង​ឲ្យ​ជាប់​នៅ​ពេល​ខាថ​​មុខ​​នេះ​៕​
2014-08-31_073132
2014-08-31_073143

មតិយោបល់