កំពង់ធំ៖ សកម្មភាពប្រព្រឹត្តបទល្មើសនៅក្នុងឃុំពាមបាង បានកើតឡើងយ៉ាងអានាធិបតេយ្យ ដែលត្រូវបាន គេដឹងថា មានមន្ត្រីជលផលម្នាក់ ជានាយរងសង្កាត់រដ្ឋបាលជលផលពាមបាង បានបើកភ្លៀងខៀវឲ្យ ក្រុម ជនល្មើសប្រកបមុខរបរដាក់ឆ្នុក និងដាក់ស្បៃមុង ហើយតម្រូវឲ្យបង់ក្នុងមួយឆ្នុក ៤លានរៀល សម្រាប់ក្នុង ១រដូវ។
ឃុំពាមបាងស្ថិតនៅក្នុងបឹងទន្លេសាប មានចម្ងាយពីស្រុកស្ទោងប្រមាណ ៤៥គ.ម ប្រជាពលរដ្ឋមានទៅលំនៅលើផ្ទះបណ្តែតទឹក មានមុខរបរនេសាទត្រី និងចិញ្ចឹមកូនត្រីឆ្តោរ ដាក់ស្បៃមុង ដាក់ដៃ និងឆក់ត្រី ព្រមទាំងដាក់អួនក្រឡាញឹក ប្រជាពលរដ្ឋភាគច្រើនបានចិញ្ចឹមកូនត្រីឆ្តោរ និងដាក់ឆ្នុកយកត្រីគ្រប់ប្រភេទមកកិន ឲ្យចំណីកូនត្រីឆ្តោរ ទោះជាមានការហាមឃាត់ ពីសំណាក់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទក្តី ក៏ប្រជា ពលរដ្ឋទាំងនេះ នៅតែចិញ្ចឹមកូនត្រីឆ្តោរ និងដាក់ស្បៃមុង ដាក់ដៃ ដោយសារតែពួកគេអះអាងថា បានបង់ ឲ្យលោក ហួន ផល នាយសង្កាត់ពាមបាង និងលោក ម៉ុន ជានាយរងជាអ្នកដើរប្រមូលលុយតាមម្ចាស់ឆ្នុក ។
បច្ចុប្បន្នគេសង្កេតឃើញមានភ្លើងត្រៀបត្រា បណ្តែតលើទឹកដូចជាគេហែរកឋិន នៅចំនុចឃុំពាមបាង និងភូមិដូនស្តើង ភូមិបាឡត និងបឹងទន្លេឆ្នារ មានការដាក់ឆ្នុកយ៉ាងគគ្រឹកគគ្រេង ដោយមិនមានការខ្លាចញញើតសូមម្បីតែបន្តិច ក្នុងនោះដែរក៏ត្រូវបានប្រជាពលរដ្ឋ ខ្សឹបបប្រាប់ថាការដាក់បទល្មើសនេះ គឺត្រូវបានរត់ការ អស់ហើយ និងចែកគ្រប់ស្ថាប័ន ក្នុងនោះដែរក៏មានប្រភពពត៌មានលិចលឺថា មានអាជ្ញាធរឃុំម្នាក់កំពុងតែរត់ការជាមួយ ស្ថាប័នដ៏មានអំណាចមួយនៅក្នុងខេត្ត ក្នុងតំលៃ១៥០០ដុល្លា សម្រាប់ស្រុកស្ទោង ក្នុងមួយរដូវ ។
តាមការឲ្យដឹងពីលោក ជា អ្នកដាក់ឆ្នុកបានរៀបរាប់ប្រាប់តាមទូរស័ព្ទថា លោកមិនខ្លាចនណាទាំងអស់ ព្រោះលោក ម៉ុន នាយរងសង្កាត់គាត់ក៏យកលុយខ្ញុំ លោក បូរ អង្កការបរិស្ថាន ក៏ខ្ញុំបង់ គ្រប់គ្នាខ្ញុំបង់ឲ្យអស់ ហើយរឿងអីដែលលោកដាក់មិនបាន តែបើចង់បិទ ទាល់តែកុំយកលុយរបស់គាត់ ចំណែកលោក ទូរទស្សន៍ និងលោក កាសែត អញ្ជើញចុះមួយសេរី ព្រោះគាត់រត់ការតាំងពីលើរហូតដល់ក្រោម ដោយគ្មានចន្លោះនោះទេ ។
លោកប៉ែន វណ្ណរិទ្ធ បានឲ្យដឹងថា លោកបានទទួលពត៌មានថា លោកម៉ុន បានអនុញ្ញាតិឲ្យក្រុមជនល្មើស ដាក់ឆ្នុកហ្នឹងដែរ តែលោកនឹងធ្វើការសាកសួរ ជាក្រោយ ។ សូមបញ្ជាក់ផងដែរថា លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផលកំពង់ធំ ធ្លាប់បានប្រកាស់ជាសារធារណៈថា និងនៅតាមអង្គប្រជុំនានាថា ហាមមិនអោយមន្ត្រីណាម្នាក់ ពាក់ព័ន្ឋជាមួយនិងបទល្មើស និងយកលុយយកកាក់ជាដាច់ខាត តែបើមានគឺមិន ទុកជាដាច់ខាត ៕
មតិយោបល់