ខេត្តសៀមរាបៈបើក្រលេកមកនមើលនៅក្នុងតំបន់ទេសចរណ៍ខេត្តសៀមរាបបច្ចុប្បន្ននេះគេសង្កេតឃើញមានការបើកឲ្យលេងឆ្នោតសៀម និង យួន ជារៀងរាល់ថ្ងៃអស់រយៈពេលជាយូរឆ្នាំមកហើយពុំមានការខ្លាចញញើតសមត្ថកិច្ចសោះឡើយ ហើយទង្វើទាំងនេះ ទំនងជាសមត្ថកិច្ចកំពូលៗមួយចំនួនត្រូវថ្នាំសណ្តំអស់ហើយ ទើបគេឃើញមានលេងដោយចំហ ល្មើសបទបញ្ជា ភូមិ ឃុំ មានសុវត្ថិភាពយ៉ាងពេញទំហឹង ។
យោងតាមប្រភពពត៌មានបានឲ្យដឹងថា ការលេងល្បែងកន្ទុយលេខ ដោយចំហនៅ កណ្ដាល ក្រុងទេសចរណ៍សៀមរាប ជារៀងរាល់ថ្ងៃនេះ កើតមានផុស ផុល ចាប់តាំងពីទីប្រជុំជនក្រុងសៀមរាបរហូតដល់ទីជនបទ ដោយពុំមានការហាមប្រាមពីសំណាក់ សមត្ថកិច្ចមូលដ្ឋានសោះឡើយ ដោយភ្លេចបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល ដែលបាន ហាមប្រាមមិនឲ្យលេងល្បែងស៊ីសងគ្រប់ ប្រភេទ ធ្វើយ៉ាងណាឲ្យភូមិ ឃុំមានសុវត្ថិ ភាពនិង មានតម្លាភាព ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាក្រុមមេឆ្នោតសៀមនៅសៀមរាប បានអួតក្អេងក្អាងថា មានខ្សែនិងមានខ្នងធំហើយពួកគេបានបង់លុយកាក់ជូនសមត្ថកិច្ចមួយចំនួនអស់ហើយ ទើបពួកគេហ៊ាន បើកលេងដោយចំហគ្មានខ្លាចញញើតសមត្ថកិច្ចប៉ុនសសៃសក់សោះឡើយ ។
ប្រភពពីក្រុមអ្នកញៀនល្បែងកន្ទុយលេខដុះស្លែម្នាក់បាននិយាយថា បើតាមការឃ្លាំមើលរបស់លោកគឺថា” បើគ្មានខ្មោចស្រុកឲ្យដៃ ខ្មោច ព្រៃមិនហ៊ានទេ ” ដូច្នេះការលេងរបស់ពួកគាត់រមែងតែទទួលបានការ ជោគជ័យ ប៉ុន្ដែពួកគាត់នៅតែមិនភ័យព្រួយ ព្រោះអីសមត្ថកិច្ចមិនហ៊ានបង្ក្រាបផង ដូច្នេះពួកគាត់នាំគ្នាចាក់ស្រង់ដើមជារៀងរាល់ថ្ងៃជាក់ជាមិនខាន។
ទាក់ទិននឹងការលើកឡើងខាងលើពីការលេងល្បែងកន្ទុយលេខដុះស្លែនៅក្នុងក្រុងសៀមរាបដែលជាបេះដូងទេចរណ៍នេះដែរ ស្នងការនគរបាលខេត្តសៀមរាប លោក ឧត្ដមសេនីយ៍ទោ ស៊ត ណាឌី មិនអាចទាក់ទងតាមទូរស័ព្ទ សុំការពន្យល់ពីលោកបានទេពាក់ព័ន្ធទៅនឹងករណីល្បែងកន្ទុយលេខនេះ។
គួររំលឹកផងដែរថា សកម្មភាពលេងឆ្នោតល្មើសច្បាប់គ្រប់ប្រភេទនៅកណ្តាលក្រុងទេចរណ៍នៃខេត្តសៀមរាបនេះកើតមានជាយូរយាណាស់មកហើយ ដោយជួនកាលមានសមត្ថកិច្ចខ្លះចុះបង្ក្រាបកន្លែងមួយចំនួនប៉ុណ្ណោះ ហើយចំហឲ្យកន្លែងជាច្រើនទៀតលេងយ៉ាង
សកម្ម។ ទង្វើទាំងនេះហើយ ដែលធ្វើឲ្យមជ្ឍដ្ឋានពលរដ្ឋទូទៅសម្តែងការព្រួយបារម្មយ៉ាងខ្លាំងពីសន្តិសុខសុវត្តិភាពរបស់ពួកគាត់ ខណៈពេលដែលមានការបើកឲ្យលេងល្បែងស៊ីសងប្រភេទនេះលេងបានយ៉ាងរលូន៕
មតិយោបល់