ព័ត៌មានជាតិ

ស​ហ​ភា​ព​​​​អឺរ៉ុ​​ប​​ទុ​ក​ពេ​ល​​​​ ១​​​​សប្តា​​ហ៍​​ដ​ល់​​​រុ​ស្ស៊ី​​​មុ​ន​​​ដា​ក់​ទ​ណ្ឌ​ក​ម្ម​​​ថ្មី​​

ប៉ុន្មាន​ថ្ងៃក្រោយ​ការ​លុកលុយ​របស់​កងទ័ព រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន បណ្តា​មេដឹកនាំ​អឺរ៉ុប​កាលពី​ថ្ងៃទី​៣១ សីហា ប្រកាស​ទុកពេល​១​សប្តាហ៍​ដល់​រុស្ស៊ី​ដើម្បី​ផ្លាស់ប្តូរ​ជំហរ បើ​ពុំ​ដូច្នោះ​ទេ​នឹងទទួល​ការ​ទាក់​ទណ្ឌកម្ម​ថ្មីៗ​ទៀត ។​ ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក HERMAN VAN ROMPUY ក្រោយ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​សហភាព​អឺរ៉ុប​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រកាសថា

ក្រុមប្រឹក្សា​ត្រៀម​ចាត់វិធានការ​ខ្លាំងក្លា​ថ្មីៗ​ទៀត ។ គណៈកម្មាធិការ​អឺរ៉ុប​ទទួលបន្ទុក​រៀប​ចំ​ជាបន្ទាន់​ការដាក់ទណ្ឌកម្ម ថ្មីៗ​ទាំងនោះ ។

វិធានការ​ដាក់ទណ្ឌកម្ម​ថ្មី​ត្រូវ​ប្រកាស​រយៈពេល​១​សប្តាហ៍​ទៀត ហើយ​ការសម្រេចចិត្ត​មួយ​នឹងត្រូវ​ប្រកាន់​យកតាម​កា​រ​វិវត្តន៍​នៃ សភាពការណ៍​នៅលើ​ទីលាន ។​ ​សហភាព​អឺរ៉ុប​ទាមទារ​ជាពិសេស​ដល់​រុស្ស៊ី​ឱ្យ​ដក កង​ទាហាន​របស់ខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន ។ លោក VAN ROMPUY គូសបញ្ជាក់ថា គ្រប់គ្នា​សុទ្ធតែ​ចង់ឱ្យ​បញ្ចេញ​សកម្មភាព​ដោយ​ឆាប់រហ័ស ។

ការពិគ្រោះ​ពិភាក្សាគ្នា​រវាង​ប្រទេស​ទាំង​២៨ ជា​សមាជិក​សហភាព​អឺរ៉ុប​ត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១ កញ្ញា​ទៅ ។​ ​លោកស្រី អេ​ន​ហ្សឺ​ឡា​ម័​រ​កែ​ល អធិការបតី​អាល្លឺម៉ង់ ចង់ឱ្យ​ទណ្ឌកម្ម​ថ្មី​អាច​ប្រកាន់យក​ចាប់ពី​ថ្ងៃទី​៣ កញ្ញា​ទៅ មុន​កិច្ចប្រជុំ​កំពូល​របស់​អូតង់ ក៏ប៉ុន្តែ​ប្រទេស​អឺរ៉ុប​មួយចំនួន​បាន​ជំទាស់ ព្រោះ​ពុំទាន់​មានការ​បញ្ជាក់​លើ​បណ្តា​ផ្នែក​ដែល​ទាក់ទិន ៕
Vladimir Putin

មតិយោបល់