កំពង់ធំ៖ យុទ្ធនាការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើគ្រញូងត្រូវបានបង្ក្រាបដូចភ្លៀងរលឹម បន្ទាប់ពីទីផ្សារឈើគ្រញូងចាប់ផ្តើមកំរើកសារជាថ្មី ឈ្មួញក៏កាន់តែមានសភាពកាចសាហាវ ឥតញញើតច្បាប់ ទោះជាដឹងថា ខ្នោះរងចាំនៅខាងមុខក៏ដោយ ។
ជាក់ស្តែងនៅយប់ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៤ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ ព្រមទាំងព្រះរាជអាជ្ញារង បានដឹកនាំកំលាំចម្រុះជាច្រើនរូប ស្ទាក់ចាំចាប់រថយន្តដែលកំពុងធ្វើសកម្មភាព ដឹក ជញ្ជូនឈើគ្រញូងដោយខុសច្បាប់ឆ្លងកាត់ ខេត្តកំពង់ធំ កាលពីវេលាម៉ោង ១០.២០នាទីយប់ នៅចំនុច គល់ស្ពានកំពង់ធំ បណ្តាលឲ្យរថយន្តជនល្មើស បើកបុករថយន្តរបស់សមត្ថកិច្ច ដែលបានដាក់ពាំងចំនួន ៤ គ្រឿងនៅគល់ស្ពានកំពង់ធំ ខូចខាតចំនួន៣គ្រឿង និងឈានដល់ការផ្ទុះអាវុធផងដែរទីបំផុតសមត្ថកិច្ច ឆ្លើយដាក់គ្នាទៅវិញទៅមក ដោយរកមូលហេតុនៃការផ្ទុះអាវុធមិនឃើញ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពងធំ បានមានប្រសាស៍ថា មុនឈានដល់ការបង្ក្រាប លោកបានទទួល ពត៌មានថា មានរថយន្តកាម៉ារីបាឡែន ដឹកបទល្មើសកំពុងតែបើកបរលើកំណាត់ ផ្លូវជាតិលេខ៦ ចេញពីខេត្តសៀម រាបឆ្ពោះទៅខេត្តកំពង់ធំ ដោយមានកំលាំងសមត្ថកិច្ចបើកតាមពីក្រោយ ទើបលោកបានដាក់កំលាំង ប៉ូលិសនៅគល់ស្ពាននិងឈរប្រចាំបញ្ជារ ស្រាប់តែនៅពេលដែលរថយន្តដឹកបទល្មើស បើកមកដល់ ស្ពាន ស្រាប់តែជនល្មើសបានដកកាំភ្លើងបាញ់សមត្ថកិច្ចតែម្តងបន្ទាប់មកក្រុមជនល្មើសបានបើកបុកទំលាយបារាស់ ដោយមានរថយន្ត២គ្រឿងបានបើក សម្របសម្រួលបុកបារាស់ចេញរត់រួចអស់ទៅ។
ក្រោយមកសមត្ថកិច្ចបាន ឃាត់រថយន្តប្រភេទ លុចស៊ីស៣៣០ ពណ៌ត្រាវអត់ស្លាកលេខ ដែលបើកបរដោយ បុរសម្នាក់ដែលត្រូវបានគេស្គាល់ថា ប៉ូច លឹមថា ហៅ តឿ ជាឈ្មួញឈើដុះស្លែរ ល្បីល្បាញបំផុតក្នុងខេត្តសៀម រាប និងមុខសញ្ញារកស៊ីបទល្មើសឈើគ្រញូងរាប់សិបឆ្នាំ ពុំដែលមានសមត្ថកិច្ចណាបង្ក្រាបបាន ឡើយ ត្រូវបានដោះខ្នោះបញ្ជូនមកស្នងការខេត្តទាំងយប់ បន្ទាប់ពីធ្វើកំណត់ហេតុរួច បានមួយដង្ហើមចង្រិត ជនល្មើសបានដោះលែងទៅវិញ ដែលបង្ករឲ្យមានភាពមិនប្រកតី ចំពោះមេឈ្មួញម្នាក់នេះ។
ប្រជាពលរដ្ឋដែលបានដឹងហេតុការណ៍ ពីសកម្មភាពបង្ក្រាបនេះ និងនឹកហួសចិត្តថាមុនដំបូងសមត្ថកិច្ចចាប់វាយខ្នោះធ្វើដូចឧក្រិដ្ឋជនត្រូវប្រហារជីវិត តែទីបំផុតរឿងដែលគិតថាធំណាស់នោះ បានក្លាយទៅជារឿង ក្រឡុញឆែក ដូចក្មេងបៀមដៃ ដោយសារតែអស់សំណើចនិងការអនុវត្តន៍ច្បាប់របស់ សមត្ថកិច្ចនៃស្នងការ នគរបាលកំពង់ធំ បានដោះលែងជនសង្ស័យទាំងកណ្តាលយប់ សូម្បីតែរចាំមាន់រងាវសិនមិនទាន់ ប្រភពរិះ គន់បានបន្តថា នេះប៉ះលើឈ្មួញឈើដឹកឈើគ្រញូង តែបើប៉ះលើប្រជាពលរដ្ឋស្លូតត្រង់វិញ តែមានហេតុការ ផ្ទុះអាវុធបែបនេះ មួយអាទិត្យក៏មិនទានដោះស្រាយចប់ផង រីឯជនរងគ្រោះដេកគុកតាមទំលាប់៕
មតិយោបល់