តារាសម្ដែងជើងចាស់ Arnold Schwarzenegger ត្រូវបានភរិយា និងក្រុមគ្រួសារទម្លាយអាថ៌កំបាំងថា បានលួចមានសាហាយស្មន់ជាមួយនឹងអ្នកបម្រើនៅក្នុងផ្ទះ ហើយក៏បានលែងលះភរិយានៅឆ្នាំ ២០១១ ក៏ជាពេលដែលលោកលាឈប់ពីតំណែងចៅហ្វាយក្រុងកាលីហ្វូញ៉ាផងដែរ។
ដោយឡែកនៅពេលនេះ ប្រភពព័ត៌មានថ្មីបានបង្ហាញថា តាមពិតទៅ រឿងផិតក្បត់នេះ ភរិយារបស់ Arnold Schwarzenegger ជាអ្នកប្រព្រឹត្តមុន ដោយនាងបានចាប់ផ្ដើមផិតក្បត់ប្ដីតាំងពីឆ្នាំ ២០០៦មកម្ល៉េះ។ ប្រភពព័ត៌មានពី PageSix បានចុះផ្សាយថា នាង Maria Shriver ដែលជាអតីតភរិយារបស់ Arnold Schwarzenegger បានផិតក្បត់តាំងពីឆ្នាំ ២០០៦ ជាមួយបុរសម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា Matthew Dowd វ័យ ៥៣ឆ្នាំ ជាផ្ដល់យុទ្ធសាស្ត្រនយោបាយឲ្យអតីតប្រធានាធិបតីសហរដ្ឋអាមេរិក George W. Bush។
Arnold Schwarzenegger ធ្លាប់បានសង្ស័យទៅលើរឿងនេះដែរ ប៉ុន្តែត្រូវបាននាងជាភរិយា លាក់បាំងជិត ហើយក៏ចាប់ផ្ដើមទម្លាយរឿងផិតក្បត់របស់ប្ដីជាសាធារណៈដើម្បីឲ្យមហាជនទាំងមូលបានមើលឃើញថា នាងជាជនរងគ្រោះ។
ក្រោយពីលែងលះនឹង Arnold Schwarzenegger រួចរាល់ នាង Maria Shriver ត្រូវបានគេឃើញបណ្ដើរគ្នាជាមួយនឹងលោក Matthew Dowd ជាលើកដំបូងនៅក្នុងពិធីអាពា៍ពិពាហ៍បងប្អូនជីដូនមួយ៕
មតិយោបល់