ភ្នំភ្លើង បារដារប៊ូងហ្គា បានផ្ទុះឡើងក្នុងកម្រិតស្រាលមួយកាលពីថ្ងៃសុក្រ និង កក្រើកខ្លាំង កាលពីថ្ងៃអាទិត្យ សប្តាហ៍ មុននេះ ដោយវាបានជះកម្អែលផេះឡើងលើអាកាស កម្ពស់រហូត ដល់ទៅ ជាង ៦០ម៉ែត្រឯណោះ។ដោយឡែកកម្អែលភ្នំភ្លើងជាច្រើនទៀត បានហូរចេញមក ក្រៅភ្នំភ្លើង រហូតដល់ទៅ ជាង ៣គីឡូម៉ែត្រ ប៉ុន្តែមិនបានបណ្តាលឲ្យមាន ផេះអាប់អួរបំពុលបរិស្ថានខ្លាំងក្នុងតំបន់នោះទេ។
បារដារប៊ូងហ្គា ជាភ្នំភ្លើងសកម្មមួយស្ថិតនៅភាគអាគ្នេយ៍នៃប្រទេស អ៊ីស្លង់ដ៍ខាងជើង ដែលកាលពីពាក់ កណ្តាលខែសីហា ឆ្នាំ២០១៤ កន្លងទៅនេះអាជ្ញាធរ ផ្នែកវិទ្យាសាស្ត្របាន ប្រកាសអាសន្នក្នុង កម្រិតមធ្យមមួយថា ភ្នំភ្លើងនេះអាចនឹងផ្ទុះឡើងក្នុងពេលឆាប់ៗ។ អាជ្ញាធរ ពេលនេះបានប្រកាសអាសន្ន ដែលកម្រិតពណ៌ក្រហម (ខ្ពស់បំផុត) ស្របពេលដែលជើង យន្តហោះសេដ្ឋកិច្ចមួយចំនួន ត្រូវផ្អាកដំណើរការ។ វាខុសទៅនឹងស្ថានភាព ក្រោយបន្ទុះភ្នំភ្លើង នៅកន្លែងផ្សេងៗទៀត ព្រោះអ្វីដែលចម្លែកនោះ គឺប្រជាជនក្នុងតំបន់មួយចំនួនអាចទៅ ទស្សនាជិតនឹងកម្អែលភ្នំភ្លើង ដែល ហូរចេញមកលើ ដីបាន ទោះបីវាមាន កម្តៅក្តៅខ្លាំងក៏ដោយ ក៏ព្រោះតែអាកាសនៅជុំវិញនោះ ពិតជាត្រជាក់ ខ្លាំង រហូតដល់ក្រោមសូន្យ អង្សារសេដែលល្មម នឹងឲ្យកម្អែលភ្នំភ្លើង ឆាប់ចុះត្រជាក់។
គួរបញ្ជាក់ថា ប្រទេសអ៊ីស្លង់ស្ថិតនៅកណ្តាលមហាសមុទ្រអាត្លង់ទិក ខាងជើង ជិតនឹង តំបន់ប៉ូល និង មានប្រជាជនតែជាង ៣សែននាក់ប៉ុណ្ណោះ។ ភ្នំភ្លើង បារដារប៊ូងហ្គា នេះមាន កម្ពស់ខ្ពស់ជិត ២ គីឡូម៉ែត្រ តែក៏ត្រូវបានផ្ទាំង ទឹកកគ្របដណ្តប់ កម្រាស់រហូតដល់ទៅជិត ៦០០ម៉ែត្រឯណោះ។ ការផ្ទុះនេះបានបណ្តាលឲ្យ ទឹកកកនៅជុំវិញនោះរលាយ និង បង្កជាគ្រោះថ្នាក់ដល់តំបន់ ជុំវិញគួរឲ្យកត់សម្គាល់៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់