Louis van Gaal បានទទូចថា គាត់គ្មានការសោកស្តាយនោះទេ ក្នុងភារៈកិច្ចដ៏ធំ និងលំបាក ជាមួយនឹងបិសាចក្រហម បើទោះបីជាការងារនេះត្រូវស៊ូក្រាញននៀល ក៏ដោយ។
ក្លិប យក្សអង់គ្លេស Manchester United បានដួលរលំ ក្រោយ Sir Alex Ferguson ចាក បាន ២រដូវកាល ដោយក្លិបនេះ បានធ្លាក់ទៅលេខរៀងទី ៧ នៃតារាង Premier League ក្រោមការគ្រប់គ្រង របស់ David Moyes ដែលត្រូវបានក្លិបបណ្តេញចេញ ។
អ្នកយុទ្ធសាស្ត្រទីលានសញ្ជាតិហុល្លង់ ក្រោយភ្លក់រស់ជាតិកាន់តំណែង ពី David Moyes យើងឃើញថា លទ្ធផលឈ្នះមិនទាន់មាននៅឡើយ ក្នុងចំណោម ៤ ប្រកួតកន្លងមក ។
ការចំណាយទុន១៥០ លានផោន ប្រហែល ២៤៧ លានដុល្លារអាមេរិក ដើម្បីនាំយកកីឡាករសំខាន់ Luke Shaw, Ander Herrera, Marcos Rojo, Angel di Maria, Daley Blind និង Radamel Falcao ជួយដល់មូលហេតុចាញ់ខាងលើ ហើយអំឡុងពេលនេះ Louis van Gaal បាននិយាយថា គាត់កំពុងប្រឈមមុខដ៏ធំ នឹងការប្តេជ្ញាចិត្ត ជាមួយនឹងនយោជកថ្មីរបស់គាត់ ។
ថ្លែងទៅកាន់ទំព័រ Daily Mirror គាត់បាននិយាយថា ” លោកមិនសោកស្តាយក្រោយចំពោះការងារនេះនោះទេ វាជាការងារដ៏ធំ ដែលខ្ញុំធ្វើនៅបិសាចក្រហម ។ ខ្ញុំដឹងថា ស្ថានភាពនេះអាក្រក់ ក៏ប៉ុន្តែខ្ញុំនឹងរកឃើញចំណុចល្អ លើការងារនេះ ” ។
លោក បានបន្តទៀតថា បើសិនជាខ្ញុំចង់បានការងារស្រួល ខ្ញុំទៅកាន់ក្លិប Tottenham វាមិនឈឺក្បាល ដូចនៅ បិសាចក្រហម ។ តែខ្ញុំចង់ចូលរួមដឹកនាំក្រុម ជាមួយនឹងក្លិបលេខ ១ មិនមែនជាក្លិប មាន់ខ្នាយមាស ។ ហិរញ្ញវត្ថុ របស់មាន់ខ្នាយមាស គឺទាក់ទាញ ដូច បិសាចក្រហម ប៉ុន្តែវាមិនស្ថិតនៅក្នុងភ្នែកខ្ញុំឡើយ ព្រោះថាបិសាចក្រហម ជាក្លិបលេខ ១ នៅអង់គ្លេស មិនមែជាមាន់ខ្នាយមាសឡើយ ៕
មតិយោបល់