បារាំង៖ ប្រធានជាន់ខ្ពស់របស់ក្លិប Paris Saint-Germain លោក Nasser Al-Khelaifi បានអះអាងថា ហេតុផលតែមួយគត់ ដែល Angel Di Maria មិនចូលរួមលេងជាមួយនឹងក្រុម ម្ចាស់ជើងឯក Ligue 1 គឺថ្លៃសេវាកម្មរបស់គាត់ ។
លោក Al-Khelaifi កាលពីរដូវកាលផ្ទេរកីឡាករបើកឲ្យដំណើរការ បានធ្វើការស្នើសុំកីឡាករ សញ្ជាតិអាហ្សង់ទីន ឲ្យចូលរួមលេងជាមួយនឹងក្លិបយក្សបារាំង មុននឹងឈានដល់កិច្ចព្រមព្រៀង ជាមួយនឹង បិសាចក្រហមនោះ។
ក្លិបបិសាចក្រហមបានបញ្ចប់ការផ្ទេរ នេះដោយចំណាយលុយ ៥៩,៧ លានផោន ប្រហែល ១០០ លានដុល្លារ ដើម្បីធានាដល់សេវាកម្ម លេង ដល់កីឡាករស្លាបប្រយុទ្ធ ដ៏ឆ្លាតវៃនេះ ដែលតម្លៃដ៏ថ្លៃ មិនត្រូវបាន លោក Al-Khelaifi ផ្តល់ឲ្យ ។
ថ្លែងប្រាប់ Le Parisien លោក Al-Khelaifi បាននិយាយថា “សម្រាប់ ២ ទៅ ៣សប្តាហ៍ ខ្ញុំបានពិភាក្សាលើបញ្ហានេះ ជាមួយនឹងមិត្តភក្តិរបស់ខ្ញុំ Florentino Perez ដែលជាប្រធានឈានខ្ពស់របស់ក្លិប Real Madrid ” ។ យើងបានជួបគ្នាតែ ២ នាក់ ដោយធ្វើការស្នើសុំ តែមិនឈានដល់កិច្ចព្រមព្រៀង ដោយសារតែតម្លៃ លក់ Angel Di Maria ថ្លែពេក ។
មតិយោបល់