ព័ត៌មានជាតិ

ប្រទេស​អារ៉ាប់​សន្យា​ផ្តល់​ជំនួយ 2,4 ពាន់​លាន​ដុល្លារ​ដល់​ស៊ី​រី​

​ទីក្រុង​គុយ​វ៉េ​ត​៖​លោក​អគ្គ​រដ្ឋលេខាធិកា​រ​អង្គការសហប្រជាជាតិ Ban Ki-moon បាន​មានប្រសាសន៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ជំនួយ​អន្តរជាតិ​លើក​ទី 2 ដែល​បានមកពី​តំបន់​ប្រទេស​អារ៉ាប់​សម្រាប់​ស៊ី​រី​និង​ត្រូវបាន​សន្យា​ផ្តល់​ឲ្យ​ទឹកប្រាក់​ប្រមាណ 2,4 ពាន់​លាន​ដុល្លារ​ដើម្បី​ធ្វើឲ្យ​មាន​ភាពប្រសើរឡើ​ង​នៃ​ជម្លោះ​ក្នុង​ប្រទេស​ដែល​អូសបន្លាយ​ជា​យូរ​ហើយ​នោះ​។​

​នៅក្នុង​ពិធី​ថ្លែង​សន្ទរកថា​មួយ​ដែល​បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​គុយ​វ៉េ​ត​លោក​បាន​គីម​មូនបាន​បញ្ជាក់ថា​ជំនួយ​ថ្មី​មួយទៀត​ដែល​នឹង​សន្យា​ផ្តល់​ជា​ជំនួយ​ទឹកប្រាក់​ប្រមាណ 2,4 ពាន់​លាន​ដុល្លារ​សម្រាប់​ប្រើប្រាស់​នៅក្នុង​កម្មវិធី​ជំនួយ​មនុស្សធម៌​ដូចជា​ការផ្គត់ផ្គង់​អាហារ​ថ្នាំពេទ្យ​សេវា​អប់រំ​ការងារ​និង​ជម្រំ​ស្នាក់​នៅ​ដល់​ជនភៀសខ្លួ​ន​ស៊ីរី​ផង​។​

​នៅក្នុង​កិច្ចប្រជុំ​រវាង​គណៈប្រតិភូ​ធំៗ​មកពី 60 ប្រទេស​នោះ​ប្រទេស​គុយ​វ៉េ​ត​ដែល​ជា​ម្ចាស់ផ្ទះ​បាន​សន្យា​ជួយ​ជា​ទឹកប្រាក់ 500 លាន​ដុល្លារ​នៅ​ខណៈ​ដែល​អាមេរិក​នឹង​ជួយ 380 លាន​ដុល្លារ​រីឯ​អង់គ្លេស​និង​ណ​វេយ​សន្យា​ផ្តល់​ឲ្យ 164 លាន​ដុល្លារ​និង 75 លាន​ដុល្លារ​ចំណែក​អារ៉ាប់​ដែល​មាន​កាតា​និង​សោ​ឌី​អារ៉ាប់​សន្យា​ជួយ​ជា​ទឹកប្រាក់​ប្រមាណ​ជា 60 លាន​ដុល្លារ​ផងដែរ​៕​
ban-ki-moon-2011-2-4-7-10-11

មតិយោបល់