បន្ទាយមានជ័យ៖ថ្លែងក្នុងពិធីប្រកាសអនុប្រធាននិងសម្របសម្រួលភារកិច្ចជូនមន្ត្រីរាជការរបស់មន្ទីរៀបចំដែនដី នគររូបនីយកម្មខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី៤កញ្ញា២០១៤ គោស៊ុំ សារឿត ជាអភិបាលខេត្តបានដាក់ចេញគោលការ៥ចំនុចដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់សមត្ថកិច្ចជំនាញពាក់ព័ន្ទត្រូវរួមសហការគ្នាបញ្ឈប់ជាបន្ទាន់ដើម្បី អោយការអនុវត្តច្បាប់មានប្រសិទ្ធភាពនិងរលូន។ថ្លែងដូចនេះក្នុងពិធីប្រកាសអនុប្រធាននិងសម្របសម្រួភារកិច្ច ជូនមន្ត្រីរាជការរបស់មន្ទីរៀបចំដែនដី នគររូបនីយកម្មខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី៤កញ្ញា២០១៤។
លោក លី សារី ប្រធានមន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យបានលើកទ្បើងថាសម្រាប់មន្ត្រីរាជការក្នុងមន្ទីររបស់លោកដែលត្រូវប្រកាសតែងតាំងមាន៤រូបក្នុងនោះរួមមានលោក រ៉ូ បូរ៉ា ជាអនុប្រធានមន្ទីរសុរិយោដីខេត្ត លោក សំ ហេង ពីប្រធានការិយាល័យរៀបចំដែនដីស្រុកអូរជ្រៅមកជាអនុប្រធានការិយាល័យខេត្ត លោក រស់ ចំរើន ពីអនុប្រធានការិយាល័យរៀបចំដែនដីខេត្តទៅជាប្រធានការិយាល័យរៀបចំដែនដីស្រុកអូរជ្រៅ លោក កែវ អនុប្រធានរៀបចណដែនដីនិងភូមិសាស្ត្រទៅជាប្រធានការិយាល័យសុរិយោដីស្រុកព្រះនេត្រព្រះ។ឆ្លៀតក្នុងឧកាសនោះដែលលោកក៍បានលើកពីលទ្ធផលការងារដែលសំរេចបានដូចជាការងារចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធនិងលក្ខណះដាច់ដោយដុំ ការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនិងដីទំនាស់ជូនសាលាខេត្ត ការដោះស្រាយទំនាស់ដីធ្លីគណះកម្មការសុរិយោដីបានបញ្ចប់មាន១០៦ករណី។
លោក គោស៊ុំ សារឿត បានមានប្រសាសន៍ថាដើម្បីអោយការអនុវត្តច្បាប់មានប្រសិទ្ធភាពក៍ដូចជាការគ្រប់គ្រងដីធ្លីនិងសំណងអោយមានរបៀបរៀបរយជាសវាងមានទំនាស់ដីធ្លី ការសាងសងខុសច្បាប់ហើយគ្មានរចនាបទខ្មែរសូមអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់សមត្ថកិច្ចជំនាញពាក់ព័ន្ទត្រូវរួមសហការគ្នាបញ្ឈប់ជាបន្ទាន់នូវការកសាង ឯកសារ បញ្ជាក់ដីធ្លី,ការសាងប្លងបំបែកក្បាលដីដោយកហរុមវាស់វែងដីធ្លីបស់អាជ្ញាធរមូលដ្ឋានដែលខុសពីទម្រងច្បាប់,អាជ្ញាធរសង្កាត់ក្រុងបជ្ឈប់លើការតាក់តែងលិខិតបញ្ជក់ការកាន់កាប់ដីធ្លីនិងលិខិតអនុញ្ញាតសាងសង់សំណង់គ្រប់ប្រភេទខុសពីទម្រងច្បាប់,បញ្ឈប់ការបញ្ជក់លើលិខិតឯកជនក្នុងការផ្ទេរសិទ្ធិដីធ្លីដែលបានចុះបញ្ជីរួចហើយ,សូមអោយមានការចូលរួមទាំងអស់គ្នាចំពោះការងារបច្ចេកទេស,សូមអោយមានកិច្ចសហការចូលរួមទប់ស្កាត់ការសាងសងខុសច្បាប់អោយបានទាន់ពេលនិងប្រកបដោយប្រសិទ្ធភាពខ្ពស់៕
មតិយោបល់