ថ្មីៗនេះលោកលេខាធិការក្រសួងការពារជាតិអាមេរិកលោក Chuck Hagel បានលើកឡើងនូវឧបទ្ទេវហេតុមួយដែលកើតឡើងកាលពីថ្ងៃទី 5 ធ្នូនៅពេលដែលនាវាចម្បាំងរបស់ចិនមួយគ្រឿងដែលបានបើកកាត់មុខនាវាចម្បាំងបាញ់មីស៊ីលរបស់អាមេរិកប្រភេទ USS Cowpens ហើយលោកបានពណ៌នាថានេះជាការចង់បង្កហេតុមួយរបស់ចិនជាមួយអាមេរិក។
ឆ្លើយតបទៅនឹងការបកស្រាយរបស់លោកលេខាធិការក្រសួងការពារជាតិអាមេរិកប្រទេសចិនបានបញ្ជាក់ថាហេតុការណ៍នេះជារឿងចៃដន្យប៉ុណ្ណោះហើយក្រុមនាវិកបានធ្វើការយ៉ាងប្រុងប្រយ័ត្នបំផុតនៅពេលនោះដើម្បិបញ្ចៀសជម្លោះជាយថាហេតុណាមួយនោះ។
គួរបញ្ជាក់ផងដែរថាធ្លាប់មានការប្រឈមមុខស្រដៀងគ្នាបែបនេះម្តងដែរកាលពីឆ្នាំ 2009 របស់កងទ័ពជើងទឹករបស់ប្រទេសទាំងពីរនៅលើដែនសមុទ្រចិនភាគខាងត្បូង។
អាមេរិកបាននិយាយថានាវាចម្បាំងរបស់ខ្លួនបានកំពុងធ្វើដំណើរដើម្បីឃ្លាំមើលដែនសមុទ្រអន្តរជាតិដែលនៅពេលនោះនាវារបស់ចិនមិនបានព្យាយាមដើម្បីបត់ចេញពីផ្លូវដែលខ្លួនកំពុងតែធ្វើដំណើរនោះឡើយតែចិនបានជំទាស់ដោយនិយាយថាវាក៏ជាផ្នែកមួយនៃដែនសមុទ្ររបស់ខ្លួនដែរហើយនៅក្នុងអត្ថបទមួយដែលធ្លាប់បានសរសេរនៅក្នុងកាសែតក្នុងស្រុកដ៏ធំរបស់ចិនបាននិយាយថាអាមេរិកក៏ធ្លាប់ធ្វើការរំខាននាវាដឹកយន្តហោះចម្បាំងរបស់ចិននៅក្នុងការហ្វឹកហាត់មួយផងដែរនៅក្នុងខេត្ត Liaoning ៕
https://i1272.photobucket.com/albums/y389/domneng/Chile/American3_zps5f306977.jpg
https://i1272.photobucket.com/albums/y389/domneng/Chile/American2_zps711d01c9.jpg
https://i1272.photobucket.com/albums/y389/domneng/Chile/American1_zps30eaf4d8.jpg
មតិយោបល់