នៅក្នុងការកែទម្រងគណរដ្ឋមន្ត្រីថ្មីរបស់ជប៉ុនកាលពីថ្ងៃទី៣ខែកញ្ញា នាយករដ្ឋមន្ត្រីស៊ីនហ្ស៊ូអាបេ បានផ្តាល់ដំណែង រដ្ឋមន្ត្រីដល់ស្ត្រី៥រូប ក្នុងគោលដៅលើកតំកើតស្ត្រីនៅក្នុងឆាកនយោបាយនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច។
សារព័ត៌មាន AFP បានផ្សព្វផ្សាយថា នាយករដ្ឋមន្ត្រីអាបេ បានប្រកាស់ក្រោយការតែងតាំងរដ្ឋមន្ត្រីស្ត្រីថា « ការសម្រេចដាក់បញ្ចូលស្ត្រីនៅក្នុងឆាកនយោបាយដឹកនាំ ដើម្បីឲ្យសង្គមជប៉ុនកាន់តែមានភាពរីកចំរើន ។ ខ្ញុំជឿជាក់ថារដ្ឋមន្ត្រីដែលជាស្ត្រីទាំង៥រូប ជាបុគ្គលមានភាពឈ្លាតវៃ មានសម្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញតួនាទីរបស់ខ្លួនជួយដល់សង្គមជាតិឲ្យមានភាពរីកចំរើនឆ្ពោះទៅមុខ»។ ជាមួយនិងការតែងតាំងស្ត្រីខាងលើ ក្នុងជួគណរដ្ឋមន្ត្រីជប៉ុនមានស្ត្រីស្មើ២៥ភាគរយ ក្នុងចំណើសមាជិកគណរដ្ឋមន្ត្រី១៨រូប។
ក្នុងចំណោមស្ត្រីទាំង៥រូបដែលបានតែងតាំងជារដ្ឋមន្ត្រីមានលោកស្រីYuko Obuchi អាយុ៤០ឆ្នាំ ជាកូនស្រីអតីតនាយករដ្ឋមន្ត្រី Keizo Obuchi កាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជកម្ម និងឧស្សាហកម្ម។ស្ត្រីពីររូបផ្សេងទៀតដែលចាប់អារមណ៍មាន លោកស្រីMidori Matsushima អាយុ ៥៨ឆ្នាំ កាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកស្រីHaruko Arimura អាយុ៤៣ឆ្នាំកាន់តំណែងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការស្ត្រី។
នាយករដ្ឋមន្ត្រីអាបេ បញ្ចាក់ទៀតថា លោកចងធានាឲ្យមានស្ត្រីដល់ទៅ៣០ភាគរយ កាន់តំណែងសំខាន់ៗនៅក្នុងជួររដ្ឋាភិបាលនាឆ្នាំ២០២០។ តាមតួលេខមួយបង្ហាញឲ្យឃើញថា នៅតាមបណ្តាក្រុមហ៊ុន និងក្នុងជួរដ្ឋាភិបាល មានស្ត្រីតែ១១ភាគរយប៉ុណ្ណោះគ្រប់គ្រងតិចជាងនៅអាមេរិកដែលមានរហូតដល់ទៅ៤៣ភាគរយ។
តាមលទ្ធផលស្រាវជ្រាវរបស់ ធានាគាGoldman Sachs កាលពីឆ្នាំ២០១៣ មានស្ត្រីជប៉ុនតែ៦៥ភាគរយប៉ុណ្ណោះមានអាយុពី១៥ដល់៦៤ឆ្នាំត្រូវបានជ្រើរើស ចំណែកបុរសវិញមានរហូតដល់ទៅ84,6ភាគរយ៕
មតិយោបល់