ព័ត៌មានជាតិ

សម្លាប់បងថ្លៃនៅខេត្តព្រះវិហារ រត់មកជាប់អន្ទាក់សមត្ថកិច្ចខេត្តស្ទឹងត្រែង

ស្ទឹងត្រែង: កម្លាំងនគរបាលស្រុកសៀមប៉ាងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចស្រែគុយ ស្ថិតក្នុងភូមិស្រែឫស្សី ឃុំស្រែកសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះលោក វ៉ា សុផាន់ អធិការស្រុកសៀមប៉ាងបានប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ តឿ តុំ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិស្វាយ ឃុំរំដោះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ចំណែកជនរងគ្រោះដែលត្រូវជនសង្ស័យបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្ក ដា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះមានឈ្មោះ សៅ សឿត ភេទប្រុស អាយុ៤៦ឆ្នាំ ត្រូវជាបងថ្លៃរបស់ខ្លួន រស់ភូមិជាមួយគ្នា។

ក្រោយពីធ្វើសកម្មភាពជនសង្ស័យបានរត់មកលាក់ខ្លួននៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក៏ត្រូវកម្លាំងនគរបាលស្រុកសៀមប៉ាងឃាត់ខ្លួនបានតែម្ដង។

ជនសង្ស័យត្រូវបាននគរបាលស្រុកសៀមប៉ាងធ្វើការប្រគល់ជូនកម្លាំងនគរបាលខេត្តព្រះវិហារវិញនៅថ្ងៃទី១៦ ខែឆ្នាំដដែលនេះ ដើម្បីចាត់ការបន្តតាមច្បាប់៕

មតិយោបល់