ព័ត៌មានជាតិ

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ម្នាក់ និង​ម្នាក់​ទៀត​ចាប់​តាម​ដី​ការ​ទៅ​តុលាការ​

​ខេត្ត​ស្ទឹងត្រែង​៖​ជនសង្ស័យ​ម្នាក់​ចាប់​តាម​ដីការ​និង​ម្នាក់​ទៀត​សកម្ម​ខាង​ចែកចាយ​គ្រឿងញៀន​បង្វួក​យុវវ័យន​ត្រូវបាន​កំលាំង​នគរបា​ល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​ចាប់​ឃាត់​ខ្លន រួម​និង​វត្ថុ​តាំង​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម​(ICE)​ចំនួន​៣​កញ្ចប់​តូច ដាវ​សា​ម៉ូ​រ៉ៃ​២ ឧបករណ៍ប្រើប្រាស់​បញ្ជូន​ទៅ​តុលាការ នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៤​ដើម្បី​កាត់ទោស​តាមច្បាប់​។​
​លោក​នូ ហ៊ូ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ឲ្យដឹងថាៈ​ជនសង្ស័យ​២​នាក់​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ម្នាក់​ចាប់​តាម​ដីការ និង​ម្នាក់​ពាក់ព័ន្ធ​និង​ចែកចាយ​គ្រឿងញៀន មាន​១​ឈ្មោះ​គង់ សំអឿន​ហៅ​អា​ខ្មៅ​(​ចាប់​តាម​ដីការ​)​ប្រព្រឹត្ត​នៅ​ភូមិ​ស្ពានថ្ម សង្កាត់ ក្រុង​ស្ទឹងត្រែង ឃាត់​នៅ​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​៥​កញ្ញា​នេះ និង​២​មាន​ឈ្មោះ​អ៊ី​ន ផល្លី ភេទ​ប្រុស អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹងត្រែង ត្រូវបាន​ឃាត់ខ្លួន​កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៤​ខណៈ​ដែល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​។​
​លោកនាយ​ការិយាល័យ​បាន​បន្ត​ថា​ជនសង្ស័យ​ខាងលើ​គឺជា​មុខសញ្ញា​សកម្ម​ខាង​ចែកចាយ​ថ្នាំញៀន​បង្វួក​យុវ័យ ដោយ​បាន​ឡើង​ទៅ​យក​ថ្នាំញៀន ពី​ភូមិ​ព្រះ​រំកិល​ជាប់​ព្រំដែន​ឡាវ មក​ចែកចាយ​នៅក្នុង​ខេត្ត ខណៈ​រួប​គេ​កំពុង​ធ្វើ​សកម្មភាព​នៅក្នុង​ផ្ទះ ក៏​ត្រូវបាន​កំលាំង​សមត្ថកិច្ច​ឆ្មក់​ចូល​ចាប់ និង​ធ្វើ​ការឃាត់ខ្លួន​តែម្តង​។​

​គួររំឭកថា​ករណី​ប្រើប្រាស់​និង​ចែកចាយ គ្រឿងញៀន​នៅ​ខេត្តស្ទឹត្រែង​ក្នុង​ឆ្នាំ​២០១៤​នេះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការបង្ក្រាប​បាន​ជា​ញឹកញាប់ និង​បាន​កសាង​សំណុំរឿង​បញ្ជួនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​ផង​ដែរ​។​ប៉ុន្តែ​ទោះជា​មាន​ការបង្ក្រាប​យ៉ាងណាក្តី សកម្មភាព​នេះ​ក៏​នៅតែ​មាន​អ្នក​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​ជា​បន្តបន្ទាប់ ដែល​ជា​ហេតុ​ធ្វើឲ្យ​យុវវ័យ​មួយចំនួន បាត់បង់​សតិ និង​បង្ក​ភាព​អសន្តិសុខ​ដល់​សង្គម​ទៀតផង​។​

​លោកនាយ​ការិយាល័យ​ថា​និង​បន្ត​ធ្វើ​ការបង្ក្រាប​ជន​ពាក់ព័ន្ធ​និង​ករណី​គ្រឿន​ញៀន ដែល​មាន​មុខសញ្ញា និង​ជា​ខ្សែបណ្តាញ​នៅ​ពីក្រោយ​ខ្នង​ផ្សេងទៀត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​ចំណែក​ជនសង្ស័យ​២​នាក់​ខាងលើ​នៅ​រសៀល​ថ្ងៃ​សុក្រ​ទី​៥​នេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ថ្នាំញៀន​ដាវ​សា​ម៉ូ​រៃ​ចំនួន​២​និង​ឧបករណ៍​ជក់ ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕
2014-09-05_203528
2014-09-05_203549

មតិយោបល់