ខេត្តបន្ទាយមានជ័យ៖ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនិងប្រធានសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យនិងក្រុមការងារមួយចំនួនបាននាំយកអំណោយយ៉ាងសន្ធឹកសន្ធាប់ទៅចែកជូនពលរដ្ធក្រីក្រចំនួន៣ភូមិហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់តាមជាយដែនបញ្ឈប់ការឆ្លងដែនទៅរកការងារធ្វើដោយខុសច្បាប់វាអាចមានគ្រោះថ្នាក់ដល់អាយុជីវិតនិងអាចដំរួតថៃចាប់យកទៅដាក់គុកទៀតផង។ការចែកអំណោយរបស់កាកបាទក្រហមខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី៤ខែកញ្ញា២០១៤នៅសាលាឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។លោក អ៊ឹម ភាន់សុផល អភិបាលរងខេត្តនិងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានលើកឡើងថា៖ដោយឃើញពីទុកលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ឆ្នាំកន្លងមកនិងជួបគ្រោះរាំងស្ងួតនៅឆ្នាំនេះហើយទើបសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រខ្វះស្បៀងមានសរុបចំនួន៣ភូមិស្មើនិង២៩២គ្រួសារប្រមាណ១.៣៩៣នាក់ក្នុងឃុំស្លក្រាមស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។អំណោយទទួលបាន១គ្រួសារមានអង្ករ២៥គីឡូក្រាម ត្រីខ៥កំប៉ុង មី១កែសតូច អំបិលម៉ត់២ថង់ សាប៊ូ១ដុំ ទឹកសុទ្ធ១ដប។ លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានប្រសាសន៍អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់តាមជាយដែនបញ្ឈប់ការឆ្លងដែនទៅរកការងារធ្វើនៅតាមជាយដែនទៅព្រឹកវិលល្ងាចដោយខុសច្បាប់ដែលធ្វើប្រឈមគ្រោះថ្នាក់បើទៅរកការងារធ្វើត្រូវទៅតាមច្រកដោយស្របច្បាប់។រឺត្រូវរកការងារធ្វើក្នុងប្រទេសព្រោះមានក្រុមហ៊ុនជិត១០ហើយដំណើរការបានជាង៥ក្រុមហ៊ុនដែលកំពុងដំណើរការដែលទទួលប្រាក់ខែមិនខុសគ្នានៅប្រទេសជិតខាងឡើយហើយបាននៅជិតផ្ទះផង។ប្រជាពលរដ្ធទាំង៣ភូមិបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅដល់លោកប្រធាន អ៊ឹម ភាន់សុផល ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យដែលលោកបាននាំយកអំណោយយ៉ាងច្រើនមកចែកពួកគាត់ដែលកំពុងខ្វះខាតយ៉ាងខ្លាំងក្នុងគ្រសារនិមួយៗក្នងភូមិដែលជួបប្រទះគ្រោះធម្មជាតិ៕
ព័ត៌មានជាតិ
មតិយោបល់