ព័ត៌មានជាតិ

កីឡាករ Diego Costa ដកខ្លួនពីជម្រើសជាតិ​អេស្ប៉ាញ​

ខ្សែប្រយុទ្ធ​របស់តោខៀវ កីឡាករ Diego Costa បានផ្តល់មូលហេតុ​ដល់តោខៀវ​ ​បន្ទាប់ពីដកខ្លួនចេញពី​ជម្រើសជាតិ​អេស្ប៉ាញ ដោយសារតែរបួស​សរសៃពួរជើង ។​
ខ្សែប្រយុទ្ធអាយុ ២៥ ឆ្នាំ រូបនេះត្រូវបានរាយការណ៍ ថាបានរងរបួស ក្នុងអំឡុងហ្វឹកហាត់ ជាមួយនឹងតោខៀវ កាលពីសប្តាហ៍មុន ទោះជាយ៉ាងនេះក្តី ​គាត់អាចនឹងបង្ហាញខ្លួនលេង ជាមួយនឹង Everton នៅថ្ងៃសៅរ៍ ។

វត្តមាន Diego Costa នៅតោខៀវ លេងបាន ៣ ប្រកួត ​រកគ្រាប់បាល់បាន ៤ គ្រាប់ ។ ក្នុងពេលដែលអេស្ប៉ាញ ជួបជាមួយនឹង បារាំង ដោយបរាជ័យលទ្ធផល ១- ០ នៅ ទីក្រុងប៉ារីស ក្នុងវត្តមានលេងនេះដែរ Diego Costa លេងបានតែ ៦៧ នាទីតែប៉ុណ្ណោះ ។

ពេលនេះដែរ អតីត​កីឡាករ Atletico Madrid បានច្រានចោល​ចាកចេញពី Euro 2016 ចាប់ផ្តើមលេងនៅថ្ងៃចន្ទ ដោយបើកឆាកជួបជាមួយនឹង Macedonia ខណៈដែល​គាត់បង្ហើបថា មានបញ្ហារបួស ​សរសៃពួរគន្លាក់ជើង ។​
ក្នុងនោះក្លិប Barcelona បានហៅ កីឡាករ Munir El Haddadi មកជួសតំណែង កីឡាករ Diego Costa ៕​
Blue

មតិយោបល់