ការចាកចេញរបស់ Xabi Alonso ពីក្លិប Real Madrid បានធ្វើឲ្យមានរឿងយល់ច្រឡំ ជាច្រើន ។ ក្នុងនោះមានសំនួរសួរជាច្រើនថា ហេតុអ្វីបានជាម្ចាស់ពានរង្វាន់ Champions League ឲ្យគាត់ចាកចេញ ហើយគាត់ចាកចេញមានគោលបំណងអ្វី ? បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជម្រើស តែមួយគត់ដែល Xabi Alonso ផ្លាស់ទៅកាន់ ក្លិបយក្សអាល្លឺម៉ង់ Bayern Munich ថ្មីៗនេះ ដើម្បីរក្សាចំណងស្នេហា ជាមួយនឹងប្រពន្ធរបស់ខ្លួន ។
ទស្សនា Mundo Deportivo ដែលចុះជាភាសាអេស្ប៉ាញ បានចុះផ្សាយថា “ប្រពន្ធកីឡាករ Xabi Alonso បានរកឃើញចំណុចមួយ ដែលធ្វើឲ្យ Xabi Alonso បារម្ភ នោះ គឺទំនាក់ទំនងស្នេហាជាមួយនឹង តារាចម្រៀងប៉ុប អេស្ប៉ាញ នាង Russian Red ហើយក៏បង្ខំប្តីជ្រើសរើសជម្រើសពីរ ក្នុងនោះ ចាកចេញពីទីក្រុងម៉ាឌ្រីដ និង ទី ២ គឺ ផ្តាច់ចំណងស្នេហា ” ។
ប្រភពព័ត៌មានចចាមអារាម បានចុះផ្សាយកន្លងមក ពីទំនាក់ទំនង Xabi Alonso និង Russian Red ដោយគ្មានការសង្ស័យដោយយកចេញពីបទ ចម្រៀងក្រោមចំណងជើងថា “Xabier,” ដែលជាអាលប៊ុម Agent Cooper សម្រាប់ឆ្នាំ ២០១៤ របស់នាង Russian Red ៕
ស្តាប់បទចម្រៀង “Xabier,” ដូចខាងក្រោមនេះ៖
មតិយោបល់