យោងតាមសារព័ត៌មាន The Wall Street Journal បានឲ្យដឹងថា កម្មវិធី WhatsApp នឹងកើនអ្នកប្រើរហូតដល់ ២ទៅ៣ពាន់លាននាក់។ នេះបើយោងតាមសំដីរបស់លោក Mark Zuckerberg ស្ថាបនិក និងជានាយកប្រតិបត្តិ Facebook ដែលជាក្រុមហ៊ុនធំរបស់ WhatsApp។
លោក Mark Zuckerberg បាននិយាយនៅក្នុងសិក្ខាសិលាមួយនៅក្នុងទីក្រុងម៉ិកសិក ដោយបានបញ្ជាក់ថា WhatsApp នឹងមានឱកាសកើនឡើងអ្នកប្រើប្រាស់ ២ទៅ៣ពាន់លានដុល្លារអាមេរិក ព្រោះលោកសំអាងទៅលើធនធាន និងឱកាសជាច្រើនសម្រាប់ជំរុញឲ្យវាឡើងទៅដល់ចំណុចនោះ។
WhatsApp ត្រូវបាន Facebook ទិញកាលពីខែកុម្ភៈឆ្នាំ ២០១៤ ក្នុងតម្លៃ ១៩ពាន់លានដុល្លារអាមេរិក ជាសាច់ប្រាក់ និងភាគហ៊ុន ហើយគិតមកដល់ពេលនេះ មានចំនួនអ្នកប្រើប្រាស់រហូតដល់ ៦០០លាននាក់៕
មតិយោបល់