ព័ត៌មានជាតិ

ពលរដ្ឋ​ស្រុក​ម៉ា​ទ្បៃ​៤​គ្រួសារ​ត្រូវបាន​សង្គ្រោះ​បន្ទាន់​ដោយ​ពុលផ្សិត​កញ្ជោរ​

​បន្ទាយមានជ័យ​៖​គ្រូពេទ្យ​មណ្ឌល​សុខភាព​ក្នុង​ភូមិ​បន្ទាយ​ទី​មួយ​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​ខេត្ត​បន្ទាយមានជ័យ​រត់​ខ្វែង​ដៃជើង​ទាំង​យប់​ថ្ងៃ​ទី​0៤​ខែ​កញ្ញា​២០១៤​ដោយសារតែ​ប្រជាពលរដ្ឋ​បួន​គ្រួសារ​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​បន្ទាប់​ពី​ពួកគាត់​បរិភោគ​ផ្សិត​កញ្ជោរ​រួច​ក៏​ពុល​។​

លោកស្រី មុំ រុន ទំ​ទប់​ទី 1 នៃ​ឃុំ​ទួល​ពង្រ បានអោយដឹងថា​ដូច​សព្វមួយដង​ឈ្មោះ មាន ខន ភេទ​ប្រុស អាយុ 38 ឆ្នាំ​បាន​ទៅ​កាប់​ឬ​ស្សី ដក​ទំពាំង ដ​ម្បី​យកទៅ លក់​តែងតែ បាន​ដក​ផ្សឹតកញ្ជោរ​យ៉ាងច្រើន​ពីព្រៃ​សំរាប់​អោយ​កូនស្រី​ធ្វើ​ម្ហូប​និង​បាន​ចែក​អោយ​អ្នកជិតខាង​បី​គ្រួសារ​ទៀត​បាន​ទទួលទាន​ដែរ​។​ក្រោយ​បរិភោគ​សមាជិក​ទាំង​បួន​គ្រួសារ​មាន​គ្នា​ប្រមាណ 18 នាក់​មាន អការៈ ខ្លះ​ក្អួតចង្អោរ​និង​មាន​ចេញ​ឈាម​ផង​ដែរ​ខ្លះ​ដួលសន្លប់​បាត់ស្មារតី​។​អ្នក​ទាំងអស់​គ្នា​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ដើម្បី​សង្គ្រោះបន្ទាន់​។​ក្នុង​អ្នករងគ្រោះ​ទាំងនោះ​មាន​កុមារ​ចំនួន 7 នាក់​ស្រី 4 ក៏​ត្រូវ​សង្គ្រោះបន្ទាន់​ដូចគ្នា​ដែរ​។​បន្ទាប់​ពី​បាន​បញ្ជូន​ទៅ​ដល់​មណ្ឌល​សុខភាព​ទួល​ពង្រ​បុគ្គលិក​មណ្ឌល​សុខភាព 2 នាក់​ក៏​បាន​ពុល​ដូច​គ្នា​ដែរ​ខណៈ​ជួយសង្គ្រោះ​។​
លោកស្រី​បន្ត​ទៀត​ថា​ដោយ​ស្ថានភាព​នៃ​ការពុល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​និង មន្ទីរ ពេទ្យ​ស្រុក​ម៉ាឡៃ​មានការ​ចង្អៀត​ក៏​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយ​ប៉ែត​។​

ចំពោះ​ជនរងគ្រោះ​ទាំងអស់​រហូត​ដល់​ព្រឹក​ថ្ងៃទី​៦​នេះ​មាន​សភាព​ធូរស្រាល​វិញ​ហើយ​ខណៈ​បាន​ការយកចិត្ត​ទុក​ពី​ក្រុមគ្រូពេទ្យ​ហើយ​គ្រូពេទ្យ​បាន​អះអាង​ថា​ផុត​គ្រោះថ្នាក់​៕​
2014-09-07_071532
2014-09-07_071503

2014-09-07_071522

មតិយោបល់