តាមការស្រាវជ្រាវ បានឲ្យដឹងថា មនុស្សដែលប្រើប្រាស់ប្រព័ន្ធខួរក្បាលច្រើន ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដូចជា ការអានសៀវភៅ ការគិតលេខ ការសរសេរអត្ថបទ លេងហ្គេម …ជាដើម ជួយកាត់បន្ថយជំងឺវង្វេងវង្វាន់ ក្នុងសំណុំខួរក្បាលបាន។
https://i1272.photobucket.com/albums/y389/domneng/thinking-woman-working-from-home_zpscab2039a.jpg
លោកវេជ្ជបណ្ឌិត វិលៀម ចាស្ទីស មកពីសាកលវិទ្យាល័យប៊ែគ្លី កាលីហ្វនីញ៉ា បានអះអាងថា ក្រុមមនុស្សដែលប្រើកម្លាំងប្រាជ្ញា ពួកគេអាចពន្យារការវិវត្តន៍នៃជំងឺវង្វេងវង្វាន់ បានល្អជាងមនុស្សដែលមិនសូវប្រើប្រាស់កម្លាំងប្រាជ្ញា។
បច្ចុប្បន្នពុំទាន់មានថ្នាំណា អាចព្យាបាលជំងឺវង្វេងវង្វាន់ ដែលកំពុងកើតលើមនុស្សវ័យចំណាស់ប្រមាណ៣៦លាននាក់ នៅទូទាំងពិភពលោកបានទេ៕
មតិយោបល់