ព័ត៌មានជាតិ

បាក់​បង្កាន់ដៃរ​ង់​ដារ វត្តភ្នំ​ហាន់ជ័យ​របួស​ភ្ញៀវ​បរទេស ធ្ងន់​ស្រាល​៦​នាក់​

​កំពង់ចាម​៖ ភ្ញៀវទេសចរ​បរទេស​ជនជាតិ​អូស្ត្រាលី​ចំនួន​៦​នាក់​(​ស្រី​៤​នាក់​) បាន​រងរបួស​ធ្ងន់​២​នាក់ និង​ស្រាល​៤​នាក់ ក្នុងខណៈ​កំពុង​ដើរ​ទស្សនា​ព្រះវិហារ​វត្តភ្នំ​ហាន់ជ័យ ហើយ​ឈរ​ផ្អែក​បង្កាន់ដៃរ​ង់​ដារ​ព្រះវិហា​របាក់​ធ្លាក់​មក​ក្រោម​កម្ពស់​៤​ម៉ែត្រ ។​

​លោក វរៈសេនិយ៍​ត្រី ប៉ាក ជាតិ អធិការនគរបាល​ស្រុក​កំពង់សៀម​បានឲ្យដឹងថា ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅលើ​វត្តភ្នំ​ហាន់ជ័យ ឋិត​ក្នុង​ភូមិ​-​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ។​

​ជនរងគ្រោះ​ទាំង​៦​នាក់ សុទ្ធតែ​ជា​ជនជាតិ​អូស្ត្រាលី​ទាំងអស់ មានឈ្មោះ ១-Ian Nerntosh ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ របួស​សន្លាក់​ដៃស្តាំ​, ២-Steven Bnegess ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រងរបួស​ក្បាលជង្គង់​ខាងស្តាំ​, ៣-Heather Todd ភេទ​ស្រី អាយុ​៧៣​ឆ្នាំ រងរបួស​ចង្កេះ​, ៤-Christine ភេទ​ស្រី អាយុ​៦៣​ឆ្នាំ រងរបួស ចង្កេះ និង​ទ្រូង​, ៥-Sandra MC Intosh ភេទ​ស្រី អាយុ​៦៥​ឆ្នាំ របួស​ក្បាល និង​៦-Menzel ភេទ​ស្រី អាយុ​៦៣​ឆ្នាំ របួស​ខ្នង ។​

​បច្ចុប្បន្ន ជនរងគ្រោះ​ធ្ងន់​២​នាក់​ឈ្មោះ Mr.Ian Nerntosh និង Ms.Christine ត្រូវបាន​បញ្ជូន​តាមរ​ថយ​ន្ត​ពេទ្យ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​កាល់ម៉ែត ក្នុង​រាជធានី​ភ្នំពេញ ៕
2014-09-08_181511

មតិយោបល់