ព័ត៌មានជាតិ

ចុះ​ពិនិត្យ​ជាក់ស្តែង​ដល់​ទីតាំង​សិប្បកម្ម​កែច្នៃ​កិន​សាច់​ត្រី ធ្វើ​ប្រហិត​សង្ស័យ​លាយ​ម្ស៉ៅ​គីមី​ក្នុង​ខេត្ត​ព្រះសីហនុ

​ខេត្ត​ព្រះសីហនុៈ​ក្រុម​មន្ត្រី​ជំនាញ​ជាច្រើន​នាក់​របស់​ក្រ​សូង​ឧស្សាហកម្ម​និង​សិប្បកម្ម​នៅ​ព្រឹក​ថ្ងៃ​ទី​០៨​ខែ​សីហា​ឆ្នាំ​២០១៤​នេះ​បាន​ចុះ​ទៅ​ធ្វើ​ការពិនិត្យ​ជាក់ស្តែង​ដល់​ទីតាំង​សិប្បកម្ម​កែច្នៃ​កិន​សាច់​ត្រី​សមុទ្រ​ធ្វើ​ប្រហិត​មួយ​កន្លែង​របស់​អ្នកស្រី​ជា​ផល្លា​ស្ថិតនៅក្នុង​តំបន់​ភូមិ​ទំនប់រលក​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​ដែល​គេ​សង្ស័យថា​ម្ចាស់​សិប្បកម្ម​មួយ​នេះ​គ្មាន​អនាមយ័​និង​លាយ​ម្ស៉ៅ​គីមី​អ្វី​ម្យ៉ាង​មិន​ឲ្យ​សាច់ត្រី​ស្អុយ​និង​ហើម​បង្ករ​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ​នោះ ។​

​ ​.​ក្រុម​អ្នកជំនាញ​មន្ទី​ពិសោធន៍​ចល័ត​ឧស្សាហ៍កម្ម​កម្ពុជា​ក្នុង​ពេល​ចុះ​ពិនិត្យ​បាន​ធ្វើ​ការប្រមូល​គ្រប់​សា​ជាតិ​ពាក់​ពន្ធ័នែ​ការផលិត​ប្រហិត​ដូចជា​.​ទឹក​ត្រាំ​ត្រី​.​សាច់​ត្រី​មិនទាន់​កិន​.​សាច់​ត្រី​កិន​រូ​ច​.​រូ​ម​និង​ទឹកកក​សំរាប់​ផ្លាសេ​ផងដែរ​ដើម្បី​យក​មក​ធ្វើការ​ពិនិត្យ​និង​ពិសោធន៍​ជាក់ស្តែង​ផ្ទាល់​នៅ​ទីតាំង​ផលិត​សាច់​ត្រី​តែ​ម្តង​ជា​លទ្ធផល​ក្រុម​អ្នកជំនាញ​រក​មិន​ឃើញ​អ្វី​ដែល​ជា​សា​ជាតិគីមី​បង្ករ​ផលប៉ះពាល់​ដល់​សុខភាព​ដាក់​ក្នុង​សាច់​ប្រហិត​អ្វី​នោះទេ​។​
​ ​.​លោក​ចាន់​បូរិន​.​នាយក​វិឡា​ស្ថាន​មន្ទីរពិសោធន៍​ស្តង់ដា​កម្ពុជា​ក្រោយ​ពេល​ធ្វើកា​រព​និត្យ​ទៅលើ​ត្រី​មិនទាន់​កិន​.​ទឹក​ត្រាំ​ត្រីក៍​ដូចជា​សាច់​ត្រី​ដែល​កិន​រូ​ច​រូ​ម​និង​ទឹកកក​សំរាប់​ផ្លាសេ​ផង​នោះ​លោក​បាន​ធ្វើ​ការបញ្ជាក់​យ៉ាងច្បាស់​ថា​ទាំង​សាច់​ត្រី​មិនទាន់​កិន​និង​សាច់​ត្រី​ដែល​កិន​រូ​ច​រូ​ម​និង​សារជាតិ​ផ្សេងៗ​ដែល​ពាក់​ពន្ធ័​និង​ការផលលិត​ប្រហិត​សាច់​ត្រី​នេះ​ក្រុម​អ្នកជំនាញ​របស់លោករ​ក​មិនឃើញ​សា​ជាតិ​អ្វិ​ដែល​ផ្តល់​ផល​ប៉ះពាល់​ដល់​សុខភាព​នៅ​ក្នុង​សាច់​ប្រហិត​នោះទេ​គឺ​ល្អ​ស្អាត​។​ប៉ុន្តែរ​អ្វី​ដែល​គូរឲ្យ​កត់សម្គាល់​នោះ​លោក​ចាន់ បូរិន បាន​ធ្វើ​ការបញ្ជាក់​ថា​ទីតាំង​ផលិត​សាច់​ត្រី​ប្រហិត​នោះ​នៅ​មិនទាន់​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​នៅឡើយ​ទេ​ព្រមទាំង​មិន​មាន​បរិស្ថាន​និង​អនាម័យ​ល្អ​ផង​ដែរ​ដូច​នេះ​ជា​គោល​ការ​របស់​ក្រ​សូង​ឧស្សាហ៍កម្ម​និង​សិប្ប​កម្មតំ​រ៉ូវ​ឲ្យ​ម្ចាស់​សិប្បកម្ម​ធ្វើ​ការ​រៀបចំ​ទីតាំង​ផលិត​ឡើង​វិញ​ឲ្យ​ស្តង់ដា​និង​មាន​បរិស្ថាន​អនាម័យ​ល្អ​ជាមុន​សិន​ទើប​អនុញាត្តិ​ឲ្យធ្វើ​អជីវ​កម្មបាន​បើ​មិន​អញ្ចឹង​ទេ​សិប្បកម្ម​មួយ​នេះ​និង​ផ្អាក​សកម្មភាព​មិនឲ្យ​ធ្វើ​ការផលិតត​ទៅ​ទៀតឡើ​យ​។​
​ ​
​ ​តែ​ទោះបីជា​យ៉ាងណាក៏ដោយ ជុំវិញ​សិប្បកម្ម​កែច្នៃ​ត្រី​ប្រហិត ពាក់កណ្តាល​សំរេច​ខាងលើនេះ ប្រជាពលរដ្ឋ​ទូទៅ​ដែល​រស់នៅ​ក្បែរ​សិប្បកម្ម​នេះ​មាន​សង្ឃឹមថា​ចាប់ពី​ពេលនេះ​តទៅ​សិប្បកម្ម​ផលិត​ប្រ​
​ហិត​សាច់​ត្រី​ខាងលើនេះ​និង​មាន​អនាម័យ​និង​បរិស្ថាន​ល្អ​ដើម្បី​ចៀសវាង​ឲ្យ​ផុត​នៅ​ផល​ការប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ​៕
20140908_083622_resized_11

មតិយោបល់