ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើង ឆេះរថយន្តក្រុងដឹកអ្នកដំណើរ ផ្អើលរត់ជាន់ជើងគ្នា!

បាត់ដំបង: នៅវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី​០១ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីឆេះរថយន្តក្រុងដឹកអ្នកដំណើរ នៅចំណុចក្រុមទី១៤ ភូមិអូតាគី ឃុំអូរតាគី ខេត្តបាត់ដំបង។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3B-2722 បើកបរដោយឈ្មោះ អៀ សុខ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅសង្កាត់ផ្សារកណ្ដាលទី​១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បើកបរចេញពីស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ឆ្ពោះទៅរាជធានីភ្នំពេញ ដល់កន្លែងកើតហេតុ ក៏ឆេះរថយន្តតែម្ដង។
​មូលហេតុ រថយន្តទុស្សេ​ខ្សែភ្លើង។

ករណីនេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ។​

ក្នុងករណីនេះ កម្លាំងជំនាញបានប្រើប្រាស់រថយន្តអគ្គិភ័យបាញ់ទឹកអស់​១ឡានធំ និងប្រជាពលរដ្ឋជួយយកបំពង់ពន្លត់អគ្គិភ័យបាញ់អស់ចំនួន​៤បំពង់៕​

មតិយោបល់