ព័ត៌មានជាតិ

ល្បែងស៊ីសង​កន្ទុយលេខ នៅ​ស្រុក​អន្លង់វែង រីក​ដូច​ផ្សិត ដោយសារ​អាជ្ញាធ​របើក​ភ្លើង​ខៀវ​

​ខេត្ត​ឧត្តរមានជ័យ ៖ល្បែងស៊ីសង​កន្ទុយលេខ កំពុងតែ​រីក​រាលដាល​យ៉ា​អាណាធិបតេយ្យ ដែល​មាន​មេ​ធំៗ​ដល់​ទៅ​ជាង​១០​នាក់ ដែល​មាន​កូនកញ្ច្រែង​រាប់រយ អង្គុយ​កត់​នៅនឹងកន្លែង និង​បម្រើសេវា​ដល់​ផ្ទះ បន្ទាប់ពី​អាជ្ញាធរ និង​សមត្ថកិច្ច ស្រុក​បាន​បិទ​មួយ​រយៈពេល​ខ្លី​កន្លងមក ។​

​សព្វ​ថ្ងៃ​គេ​សង្កេត​ឃើញ​កូនកញ្ច្រែង​ដែល​អង្គុយ​កត់​កន្ទុយលេខ​និង​បម្រើ​សេវា​តាម​ផ្ទះ កំពុងតែ​ដើរ​អួត ក្តែងៗ​ថា ឥឡូវ​នេះ​គ្មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ណា​ហ៊ាន​បិទ​ទៀត​ទេ ព្រោះ​មេ​ធំ​កន្ទុយលេខ គ្រប់រូប​បាន​បង់លុយ​ទៅឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​អស់​ទៅហើយ ។ ហេតុនេះ​ហើយ​ពួកគាត់​ដែលជា​អ្នក​កត់​លេខ​មិន​មាន​ការព្រួយបារម្ភ​ពី​ការប្រមាថ​មើលងាយ និង​ប្រមាថ​ចាប់ពី​ស្ថាប័ន​ណា​ទៀត​ទេ ។​

​ក្រោម​ការបើកចំហ​របស់​អាជ្ញាធរ ក៏ដូចជា​សមត្ថកិច្ច​មូលដ្ឋាន​បណ្តែតបណ្តោយ​ឲ្យ​ល្បែងស៊ីសង​កើតមាន​ពេញ​ស្រុក​យ៉ាង​អាណាធិបតេយ្យ ដោយ​មិន​គោរព​តាម​គោលនយោបាយ​របស់​ភូមិ ឃុំ មាន​សុ​វត្តិភាព ។​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក ទទួល​រងគ្រោះ​ជា​បន្តបន្ទាប់ ជា​ពិសេស​ការកើនឡើង​នៃ​អំពើហឹង្សា​ក្នុង​គ្រួសារ ដែល​ប្រភព​មួយ​បាន​បង្ហើប​ឲ្យដឹងថា ប្តី​ចេញទៅ​រកស៊ី​បាត់​ពី​ផ្ទះ ប្រពន្ធ​ខ្ចីលុយ​ចងការ​អ្នកជិតខាង​លេង​ល្បែងស៊ីសង​ខាងលើ​។
​ជាក់ស្តែង​សព្វថ្ងៃ​មេ​កន្ទុយលេខ​ធំៗ ក្នុងចំណោម​ជាង​១០​នាក់​នោះ គឺ​នៅក្នុង​ផ្សារ​អន្លង់វែង​ចាស់​ចំនួន​៣​នាក់ និង​ផ្សារ​រង្វង់​មូល​អន្លង់វែង​ចំនួន ០៣​នាក់​ផង​ដែរ និង​មាន​នៅ​តាម​បណ្តា​ភូមិ​នៅក្នុង​ទីរួមស្រុក​ជាច្រើន​នាក់​ទៀត ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ល្បែងស៊ីសង​កន្ទុយលេខ​បើ​មិន​មាន​បើកភ្លើង​ខៀវ ពី​អាជ្ញាធរ​ស្រុក និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​នោះ​ទេ​គឺ​មិន​អាច​ប្រព្រឹត្តទៅ​បាន​យ៉ាងរ​លួ​ន​បែប​នេះ​បាន​ឡើយ ព្រោះ​ប្រភេទ​ល្បែងស៊ីសង​ខាងលើនេះ ពាក់ព័ន្ធ នឹង​សកម្មភាព​ដែល​កំពុង​តែ​ប្រព្រឹត្ត​គឺ​បើកចំហរ​ពេញ​មួយ​ទំហឹង​តែម្តង​ដោយ​គ្មាន​ការបិទបាំង និង​លាក់លៀម​អ្វី​ទាំងអស់ ។​
​ជុំវិញ​ករណី​ខាងលើ​ក្រុម​ការងារ​យើង​បាន​ធ្វើ​ការទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​លោក ស៊ឹម វណ្ណៈ អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង ដោយ​លោក​បានឲ្យដឹងថា ចាំ​លោក​ឲ្យ​កូន​ចៅទៅ​មើល តែ​សកម្មភាព​ដូចជា​គ្មាន​ការប្រែប្រួល ៕
2014-09-09_193014
2014-09-09_193035
​ ​ ​ ​ ​ ​ ​ ​ ​

មតិយោបល់