ក្រុងប៉ោយប៉ែត៖បុរសជាជនសង្ស័យចំនួន២នាក់ ត្រូវបានប៉ូលិសប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនបានភ្លាមៗនិងរឹបអូសបានវុត្ថុតាងថ្នាំយ៉ាម៉ា ចំនួន២ពាន់គ្រាប់ និងម៉ូតូចំនួន២គ្រឿង យកមកបញ្ជូនទៅកាន់ស្នងកានគបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តទៅតុលាការហើយនិងតាមស្រាវជ្រាវរកបក្ខពួកដែលកំពុងរត់គេចខ្លួនបន្តទៀតនោះ ។
ក្នុងករណីបង្គ្រាប ជនសង្ស័យខាងលើនោះ គឺកើតមាននៅម៉ោង៦ និង៣០នាទីព្រលប់ក្នុងថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចទីសត្វឃាត់គោ មួយកន្លែង ស្ថិតនៅភូមិគីឡូម៉ែត្រលេខ២ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណះដែលជនបង្កខាងលើ និងបក្ខពួកមួយចំនួនទៀត កំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀនបែបអាណាធិបតេយ្យ ហើយក៏ត្រូវសមត្ថកិច្ច ក្នុងការិយាល័យបង្គ្រាបគ្រឿងញៀនរបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយប៉ូលិសអធិការដ្ឋាននគបាលក្រុងប៉ោយប៉ែត ទើបឈានទៅដល់ការបង្គ្រាបជនសង្ស័យប្រកបដោយជោគជ័យ ។
គួរំលឹកដែរថា ប្រជាពលរដ្ឋជាច្រើននៅក្រុងប៉ោយប៉ែតបានលើកឡើងថា ក្នុងអំឡុងនៃដើមឆ្នាំ២០១៤នេះ គេសង្គេតឃើញកំលាំងប៉ូលិសនិងប៉េអឹមនាំគ្នាបង្ក្រាបទីតាំងលក់ថ្នាំញៀននៅតាមដងផ្លវសាធារណះ និងនៅតាមលំនៅដ្ឋានបានជាច្រើនករណី ពលរដ្ឋបានលើកឡើងដែរថា ទីក្រុងប៉ោយប៉ែត ឥឡូវនេះបានក្លាយទៅជាទីក្រុងមួយ ពោពេញទៅដោយការលក់និងចែកចាយថ្នាំញៀនបែបអាណាធិបតេយ្យ មិនដឹងពេលណាទើបអស់បទ
ល្មើសខាងលើនេះឡើយ ព្រោះថា សកម្មភាពបង្គ្រាបរបស់មន្ត្រីប៉េអឹមនិងប៉ូលិសខាងលើ កើត
មានមិនចេះអស់រហូតមកដល់ពេលនេះ ។
លោក ស៊ីន ស៊ឹន ដេត ប្រធានការិយា័យប្រឆាំងបទល្មើសគ្រឿងញៀន បានអោយដឹងថា ជនសង្ស័យទាំង២នោះមានឈ្មោះ ស៊ុន នី ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបររត់ម៉ូតូឌុប ទី២ឈ្មោះ ស៊ឹង ដា ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបររត់ម៉ូតូឌុប រស់នៅភូមិកើតហេតុខាងលើ លោកបានបន្តទៀតថា កំលាំងបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះហើយ ដោយរឹបអូសបានវុត្ថុតាងថ្នាំញៀនចំនួន១០កញ្ចប់ ស្មើរនិង២ពាន់គ្រាប់ ម៉ូតូ២គ្រឿង ទូរស័ព្ទដៃ២គ្រឿង កាបូប១ និងកំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការហើយ៕
មតិយោបល់