គេហទំព័រខុសច្បាប់ដ៏ល្បីនៅលើពិភពលោក The Pirate Bay នៅពេលនេះត្រូវបានបិទជាស្ថាពរ ក្រោមស្នាដៃចុះបង្គ្រាបរបស់ប៉ូលិសស៊ុយអែត ដោយបានរឹបអូសយកនូវវត្ថុតាំងមួយចំនួនដូចជាម៉ាស៊ីន Servers ជាដើម។
លោក Paul Pintér ជាអ្នកទទួលបន្ទុកប្រតិបត្តិការនេះបានថ្លែងឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន និងមានលិខិតពីព្រះរាជអាជ្ញា Fredrik Ingland លោកក៏ចាប់ផ្ដើមធ្វើប្រតិបត្តិការទៅលើបន្ទប់មួយនៃអគារពាណិជ្ជកម្ម Greater Stockholm ដោយរឹបអូបបានកុំព្យូទ័រ និងម៉ាស៊ីន Servers ជាច្រើន ប៉ុន្តែសម្រាប់មនុស្សនោះ មិនបានបញ្ជាក់នោះទេ។
គួរបញ្ជាក់ផងដែរថា សហស្ថាបនិក The Pirate Bay ធំៗចំនួនពីរូបត្រូវបានចាប់ខ្លួន ដោយលោក Gottfrid Warg មេក្លោងធំជាងគេត្រូវបានចាប់ខ្លួននៅប្រទេសកម្ពុជា ចំណែក លោក Fredrik Neij ត្រូវបានចាប់ខ្លួននៅព្រំដែនថៃ-ឡាវ៕
ព័ត៌មានជាតិ
មតិយោបល់