ព័ត៌មានជាតិ

អាមេរិក​ស្នើ​ចិន​ចូលរួម​ក្នុង​សម្ពន្ធ មិត្ដ​អាមេរិក​ប្រឆាំង​បង្ក្រាប​ក្រុម​អ៊‌ិ​ស្លាម​

​មន្ដ្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល អាមេរិក កាលពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា បាន ប្រកាសថា អាមេរិក​បាន​ស្នើ​ដល់​ភាគី ចិន​គាំទ្រ និង​ចូលរួម​ក្នុង​សម្ពន្ធមិត្ដ សម្រាប់​ទប់ទល់​ជាមួយ​ក្រុម​អ៊ីស្លាម បង្កើត​ទឹកដី ISIL ដែល​កំពុង​តែ​គ្រប់គ្រង តំបន់​មួយចំនួន​ធំ​នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​។ ក្រុម​ISIL ក៏​បាន​គំរាមកំហែង វាយប្រហារ​ប្រទេស​ចិន​ផង​ដែរ ទាំងនោះ ហើយ​ដែល​ធ្វើឱ្យ​ចិន​ត្រូវ​ពិចារណា​ក្នុង ការចូលរួម​ជាមួយ​សម្ពន្ធមិត្ដ​អាមេរិក ប្រឆាំង​ក្រុម ISIL ។​

​សំណើ​ខាង​លើ​របស់​អាមេរិក​ធ្វើ ឡើង​ក្រោយ​ពេល​ទីប្រឹក្សា​សន្ដិសុខ​ជាតិ អាមេរិក លោកស្រី​ស៊ូ​សាន់ រ៉ៃ​បំពេញ ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ដែល​ជា សកម្មភាព​បើកផ្លូវ​សម្រាប់​ដំណើរ ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក នៅ​ខែ​វិច្ឆិកា ខាងមុខ ។ មន្ដ្រី​អាមេរិក បានបញ្ជាក់​ថា ភាគី​ចិន​បាន​យក​ចិត្ដទុក ដាក់​យ៉ាងខ្លាំង​ដល់​សំណើ​របស់​អាមេរិក ឱ្យចូល​ជា​មួយ​សម្ពន្ធមិត្ដ​ប្រឆាំង​ក្រុម ISIL ដោយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ក៏ បាន​ព្រួយបារម្ភ​ពី​ការកើនឡើង​នៃ​ក្រុម ភេរវកម្ម​នេះ​អាច​បង្ក​អុកឡុក​ដល់ ប្រទេស​ចិន ពិសេស​គឺ​តំបន់​ស៊ីន​ជាង ដែល​មាន​ជនជាតិ​អ៊ីស្លាម​ភាគច្រើន​រស់ នៅ ។​

​កន្លងមក រដ្ឋទូត​ចិន​ប្រចាំ​នៅ​អង្គ ការ​សហប្រជាជាតិ​ក៏​បាន​ស្នើ​សហគមន៍ អន្ដរជាតិ​រួម​គ្នា​ទប់ទល់​ការ​រាលដាល​នៃ ក្រុម​បង្កើត​ទឹកដី​ISIL ។ បច្ចុប្បន្ន អាមេរិក​កំពុងតែ​គិតគូ ល្អិតល្អន់​ពី​វិស័យ​ណា​មួយ​ដែល​ចិន​អាច ចូលរួម​ក្នុង​សម្ពន្ធមិត្ដ​ប្រឆាំង​ក្រុម ISIL នៅពេល​ដែល​សម្ពន្ធមិត្ដ​ត្រូវបានប​ង្កើ​ត ឡើង ។ អ្នកនាំពាក្យ​ក្រសួងការបរទេស ចិន​មិនបាន​ធ្វើ​វិភាគ​អ្វី​ជុំវិញ​បញ្ហា​នេះ ឡើយ ដោយ​គ្រាន់តែ​បញ្ជាក់ថា ចិន អាមេរិក​ចាំបាច់​ត្រូវតែ​ពង្រឹង​ទំ​នាក់ ទំនង​ដើម្បី​រក្សា​សន្ដិសុខ ស្ថិរភាព​នៅក្នុង តំបន់​តែប៉ុណ្ណោះ ។

​ការប្រកាស​បង្កើត​សម្ពន្ធមិត្ដ​ប្រឆាំង ក្រុម ISIL របស់​អាមេរិក​ត្រូវបាន​ក្រុម អ្នកវិភាគ​ឯករាជ្យ​បញ្ជាក់ថា ជា​យុទ្ធ សាស្ដ្រ​របស់​អាមេរិក​ក្នុង​ការប្រើប្រាស់ ក្រុម ISIL គំរាមកំហែង ហើយ​អូសទាញ ប្រទេស​ដែល​ធ្លាប់​ជា​សត្រូវ​របស់ អាមេរិក​ឱ្យ​ធ្លាក់​ចូល​ក្នុង​កណ្ដាប់ដៃរ​បស់ ខ្លួន ដូចជា​ការគៀងគរ​ចូលរួម​ក្នុង​សម្ព​ន្ធ មិត្ដ​ប្រឆាំង​ក្រុម ISIL ។​

​ក្រុម ISIL មាន​កម្លាំង​ទាហាន​ប្រមាណ ១​សែន​នាក់​ប៉ុណ្ណោះ ប្រសិនបើ​អាមេរិក វាយប្រហារ​នោះ ប្រើប្រាស់​រយៈពេល​តែ ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក៏​អាច​យកឈ្នះ​បាន ។ ប៉ុន្ដែ​អាមេរិក​មិន​ធ្វើ​ដោយ​ឯកឯង​នោះ ឡើយ ត្រូវតែ​អូសទាញ​ប្រទេស​ដែល​រង ការគំរាមកំហែង​ដោយ​ក្រុម​នេះ​មក ចូលរួម​ក្នុង​សម្ពន្ធមិត្ដ​របស់ខ្លួន ។

​កន្លងមក​ថ្មីៗ អតីត​មេដឹកនាំ​បដិវត្ដន៍ ដ៏​ល្បីល្បាញ​របស់​ប្រទេស​គុយបា លោក ហ្វី​ដែល កា​ស្ដ្រូ ក៏​បាន​ចោទប្រកាន់ អាមេរិក​ថា អាមេរិក និង​អ៊ីស្រាអែល ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ការបង្កើត ឱ្យ​មាន​ក្រុម ISIL នេះ​ឡើង ។ សកម្មភាព របស់​ក្រុម​នេះ​កន្លងមក​ទៅលើ​អាមេរិក គ្រាន់តែ​ជា​ឆុត​ឆាក​បង្វែរ​ទិសដៅ​ទស្សនៈ របស់​ពិភពលោក​កុំ​ឱ្យ​ចាប់អារម្មណ៍​ទៅ លើ​ការ​ពិត​ដែល​នៅ​ពីក្រោយ​ក្រុម​ISIL​។​
518408600-National-Security-Adviser-Rice-Meets-China

មតិយោបល់