ព័ត៌មានជាតិ

ចង់​ដឹង​ទេ​ថា! ចំណុច​ស្រើបស្រាល​អារម្មណ៍​ផ្លូវភេទ​នៅ​កន្លែងណាខ្លះ​?

​ក្រុម​អ្នកជំនាញ​ក្នុង​រឿង​សុភមង្គល​ស្នេហា បាននាំគ្នា​ណែនាំ​ទុក​ថា ការ​ផ្តួចផ្តើម​ធ្វើ​ការងា​រលើ​គ្រែ មិនមែន​ចេះ​តែ​ធ្វើ​ទៅ​តាម​ចិត្ត​នឹកឃើញ​បានឡើយ ព្រោះ​ទាមទារ​ឱ្យ​គូស្នេហ៍​នី​មួយៗ ត្រៀម​លក្ខណៈសម្បត្តិ​ឱ្យបាន​គ្រប់គ្រាន់​ជាមុនសិន ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ការងារ​មួយ​នេះ​។ តើ​មាន​កត្តា​អ្វីខ្លះ​ដែល​ជា​ចំណុច​ទាក់​បណ្តាល​ឱ្យ​មាន​ការ​ដាស់​អារម្មណ៍​ផ្លូវភេទ​នោះ​?

​កត្តា​ដែល​ទាមទារ​ឱ្យមាន​ជា​ចាំបាច់​មុន​ពេល​រួមដំណេក និង​ឈាន​ទៅដល់​ដំណាក់កាល​រួមភេទ​នោះ គឺ​ការ​កម្តៅ​សាច់ដុំ ដើម្បី​បញ្ចៀស​បញ្ហា​រងរបួស​ដល់​សាច់ដុំ​ផ្សេងៗ​នៅក្នុង​រាងកាយ ជាពិសេស​វិធី​នេះ​អាច​ជួយ​អូសបន្លាយ​ពេល​មិន​ឱ្យ​ហ្គេម​ស្នេហា​អ្នក​ទាំង​ពីរ ឆាប់​បញ្ចប់​ទៅ​ដោយ​គ្មាន​ន័យ​ទៀតផង​។​

​សរុបសេចក្តី​មក អ្វីខ្លះ​ដែល​ជា​ចំណុច​ទាក់​បណ្តាល​ឱ្យ​មាន​ការ​ដាស់​អារម្មណ៍​ផ្លូវភេទ​នោះ រួម​មាន​ជាអាទិ៍ ៖
– ដើមទ្រូង : ក្រៅពី​អវយវៈ​សំខាន់​របស់​ស្ត្រី​ហើយ​នោះ បរិវេណ​មួយ​នេះ​មាន​សភាព​ស្តើង ឆាប់​ចាប់បាន​អារម្មណ៍​ប៉ះពាល់​លឿន​បំផុត​។​
– ចុង​សុដន់ : ជា​ទីតាំង​មួយ​សំខាន់​ដូចគ្នា ព្រោះ​ទីនេះ​បណ្តុំ​ទៅដោយ​ប្រព័ន្ធ​សរសៃប្រសាទ​។ ចំណុច​មួយ​នេះ​អាច​ដាស់​អារម្មណ៍ ដែល​ទទួលបាន​មិន​កំណត់ថា ជា​បុរស ឬ​ស្ត្រី​នោះទេ​។​
– ត្រង់​គន្លាក់​គល់​-ក : ជា​ប្រភព​បណ្តុំ​នូវ​សរសៃប្រសាទ និង​សរសៃឈាម​ល្អិតៗ ជាច្រើន​សម្រាប់រ​ត់​ទៅ​ចិញ្ចឹម​បរិវេណ​នានា​ទូ​ទាំង​រាងកាយ ទើប​ពេល​រង​ការ​ស្ទាប​បបោសអង្អែល​នៅ​ត្រង់នេះ ឆាប់​កើតមាន​នូវ​អារម្មណ៍​ស្រៀវ​ស្រើប យ៉ាង​ឆាប់រហ័ស​បំផុត​។​
– បបូរមាត់ : នេះ​ជា​ចំណុច​មួយ​ដែល​ជនជាតិ​អាស៊ី​ពុំ​សូវ​មាន​ចំណូលចិត្ត តែ​បច្ចុប្បន្ន​ដោយ​ឥទ្ធិពល​របស់​លោក​ខាងលិច ឬ​ពួក​អឺរ៉ុប បាន​អូសទាញ​ក្រុម​យុវវ័យ​ជំនាន់​ក្រោយ​របស់​អាស៊ី ឱ្យមាន​ចំណូលចិត្ត​ធ្វើតាម​កាន់តែ​ច្រើន​ឡើង​ជា​លំដាប់​។​
– ត្រគាក : លោកអ្នក​ប្រហែលជា​មិន​ទាន់​ជ្រាប​ទេ​ថា រូប​សញ្ញា​បេះដូង គឺ​មាន​ប្រភព​កំណើត​ចេញពី​ទ្រង់ទ្រាយ​ត្រគាក​របស់​មនុស្ស​ស្រី​នោះឯង​។ ដូច្នេះ​គេ​មិន​ចម្លែក​ទេ​ថា អវយវៈ​មួយ​នេះ​ក៏​ងាយ​ភ្ញោ​ចអារ​ម្មណ៍​ស្រើបស្រាល​បាន​ដូចគ្នា​ដែរ​នោះ​។​
– គល់ភ្លៅ​ក្បែរ​ក្រ​លៀន : ដោយសារ​តែ​ចំណុច​មួយ​នេះ​ស្ថិត​ក្បែរ​អវយវៈ​ភេទ ដែល​មាន​ឥទ្ធិពល​ទាក់ទាញ​អារម្មណ៍​ផ្លូវភេទ​លឿន​បំផុត និង​ជា​បរិវេណ​មាន​ស្បែក​ស្តើង​ជាងគេ ដូច្នេះ​វា​ក៏​ជា​ចំណុច​យ៉ាងសំខាន់​មួយ សម្រាប់ភ្ញោ​ច​ដុតរោល​អារម្មណ៍ ឱ្យ​ស្រៀវ​ស្រើប​រហ័ស​ទាន់​ចិត្ត​ផងដែរ​។​
– ទ្វារ​ធំ (​ឬ​រន្ធ​គូទ​) : អាច​ពោល​បាន​ថា ជា​ចំណុច​អាថ៌កំបាំង​មួយ ដែល​មនុស្ស​ច្រើន​នាក់​មិន​បានដឹង​នោះ គឺ​ចំណុច​ស្រើប​របស់​ស្ត្រី​ហៅថា គី​គ្លី​តូ​រី​ស ដែល​ស្ថិតនៅ​ផ្នែក​ខាងលើ​បង្អស់​នៃ​ទ្វារមាស តែ​ចំណុច​ភ្ញោ​ចឆាប់​ស្រៀវស្រើប​បំផុត​របស់​បុរស គឺ​ស្ថិតនៅ​ជុំវិញ​ត្រសាល់​គូទ​នោះឯង​។ ក៏ប៉ុន្តែ​សម្រាប់​ជនជាតិ​អាស៊ី បាន​ប្រកាន់​តៗ​គ្នា​មក​ថា ជា​ចំណុច​មួយ​ស្មោកគ្រោក​គួរឱ្យ​ខ្ពើមរអើម​បំផុត​។​

​គួរបញ្ជាក់​ថា ក្រៅ​ពី​ចំណុច​ភ្ងោ​ចអារ​ម្មណ៍​ផ្លូវភេទ ដូច​បាន​រៀបរាប់​មក​ខាងលើនេះ ក៏​នៅ​មាន​ចំណុច​បន្ទាប់បន្សំ​ដទៃទៀត ដែល​មនុស្ស​មិន​សូវ​បាន​សាកល្បង​ប្រើប្រាស់ តែ​អាច​ធានា​គុណភាព​មិន​អន់​ជាង​គ្នា​ប៉ុន្មាន​ទេ​។ ចំណុច​អស់ទាំងនោះ​មានដូចជា ៖
– ក្រ​លៀន : ព្រោះ​ជា​ទីតាំង​មួយ​ស្ថិតនៅ​ក្បែរ​អវយវៈ​សំខាន់​សម្បូរ​សរសៃប្រសាទ ជា​ពិសេស​មាន​ស្ថានភាព​ស្បែក​ស្តើង​ជាង​គេ​ទៀត​ផង​។ យើង​អាច​បញ្ជាក់​ការពិត​បាន​ថា សូម្បី​រង​ការ​កកិត​បន្តិចបន្តួច ក៏​អាច​បង្ក​ឱ្យ​បរិវេណ​មួយ​នេះ ងាយ​រង​អាការៈរលា​កបានដែរ​។​
– ស្លឹកត្រចៀក : កុំថាឡើយ​ប្រើ​ដៃ​ប៉ះ​ថើៗ​នៅលើ​អវយវៈ​មួយ​នេះ សូម្បី​ពេល​អ្នក​ទាំង​ពីរ​កំពុង​តែ​ធ្វើ​ប្រតិបត្តិការ​លើ​គ្រែ​នោះ ហើយ​ប្រសិនបើ​មាន​ភាគី​ណាមួយ​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​ប្រើ​សំឡេង​ខ្សឹប​ស្រាលៗ​នៅក្បែរ​ត្រចៀក ក៏​ជួយ​ភ្ញោ​ចអារ​ម្មណ៍​ឱ្យ​ស្រើបស្រាល​បាន​មួយកម្រិត​ទៀត​ផង​ដែរ​៕​

មតិយោបល់