ក្រុមហ៊ុន Apple បានបើកឲ្យធ្វើការបញ្ជាទិញទុកជាមុន iPhone 6 និង iPhone 6Plus កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយតួលេខនៃការបញ្ជាទិញបានបំពេញកំណត់ត្រាថ្មីលើសពី iPhone 5/5C។
ក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទ AT&T បានឲ្យដឹងថា អតិថិជនរបស់ខ្លួនបានបញ្ជាទិញទុកជាមុននូវ iPhone ថ្មីច្រើនជាងម៉ូដែលមុនរហូតដល់១០ម៉ឺនគ្រឿង ហើយក្រុមហ៊ុនផ្សេងៗទៀតដូចជា Sprint និង T-Mobile ក៏បានឲ្យដឹងផងដែរថា ការបញ្ជាទិញពីអតិថិជនរបស់ខ្លួនក៏លើសពីកាលឆ្នាំមុនផងដែរ។
បើទោះបីជាមានការអះអាងយ៉ាងនេះក្ដី ប៉ុន្តែក្រុមហ៊ុន Apple មិនបានបញ្ហារបាយការណ៍នៃការបញ្ជាទិញ iPhone ទាំងពីរម៉ូដែលនេះនោះទេ គ្រាន់តែថា នៅលើ Apple Store ក៏បានបញ្ជាក់ថា លក់អស់ពីស្ដុកផងដែរ។
គួរបញ្ជាក់ផងដែរថា iPhone 6/6Plus ត្រូវបាន Apple រចនាឡើងខុសប្លែកពីម៉ូដែលមុន ហើយថែមទាំងបានបញ្ជូលនូវលក្ខណៈពិសេសជាច្រើនដូចជា អេក្រង់ធំជាងមុន អង្គចង់ចាំធំជាងមុន ដោយអាចលេងហ្គេមបានងាយស្រួល ចំណែកកាមេរ៉ាវិញកាន់តែល្អជាងមុន ហើយពីនេះនៅមានមុខ Apple Pay សម្រាប់ទូទាត់ប្រាក់តាមរយៈទូរស័ព្ទ៕
មតិយោបល់