ព័ត៌មានជាតិ

ខ្សែការពារ Mario Yepes សម្រេចចិត្ត​ផ្លាស់​ទៅ​ក្លិប San Lorenzo នៅ​ប្រទេស​អា​ហ្សង់​ទីន​

​ក្លិប​បាល់ទាត់ San Lorenzo (​សាន់ ឡូ​រ៉េ​ន​ហ្សូ​) របស់​ប្រទេស​អា​ហ្សង់​ទីនបាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ទិញយក​ខ្សែការពារ​កណ្តាល Mario Yepes (​ម៉ា​រី​អូ យ៉េ​ប៉េស​) ។​
​ខ្សែការពា​រវ័យ​៣៨​ឆ្នាំ​រូប​នេះ​ក៏​ធ្លាប់​មាន​ទំនាក់ទំនង​លើ​ការ​ផ្លាស់​ទៅកាន់​ក្លិប​កាំភ្លើង​ធំ Arsenal ផង​ដែរ​ស្របពេល​ដែល​រូបគេ​មិន​មាន​ក្លិប​លេង​ក្រោយពេល​ចាកចេញ​ពី​ក្លិប Atalanta កាល​ពី​បញ្ចប់​រដូវ​កាល ។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ ក្លិប San Lorenzo (​សាន់ ឡូ​រ៉េ​ន​ហ្សូ​) បាន​បង្ហោះ​លើ​ទំព័រ Twitter របស់​ខ្លួន​ថា “​ក្លិប​បាន​ព្រមព្រៀង​នាំយក​កីឡាករ Yepes ហើយ​ស្វាគមន៍​ចំពោះ​ការមកដល់​ក្លិប​ជើងឯក​អាមេរិក​ខាងត្បូង​មួយ​នេះ​” ។​
​គួរបញ្ជាក់​ថា Yepes បាន​សម្រេចចិត្ត​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​កូឡុំប៊ី​បន្ទាប់​ពី​ការប្រកួត World Cup នៅ​ប្រទេសប្រេ​ស៊ីល​បាន​បញ្ចប់ ៕

Mario-Yepes

មតិយោបល់