ព័ត៌មានជាតិ

Cristiano Ronaldo អាច​នឹង​ចាកចេញ​ពី Real Madrid ពេល​ចប់​រដូវ​កាល​

​កីឡាករ Cristiano Ronaldo ត្រូវបាន​គេ​រាយការណ៍​ថា អាច​នឹង​ចាកចេញ​ពី​ក្លិប​អធិរាជ​ស Real Madrid ពេល​ចប់​រដូវ​កាល​ថ្មី​នេះ​ខណៈ​ដែល Manchester City ជា​ក្រុម​ដែល​កំពុង​នាំមុខគេ​ក្នុង​ការទិញ​កីឡាករ​រូបនេះ ។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ ក្លិប Manchester City ត្រូវ​ប្រឈមមុខ​ជាមួយ​នឹង​ក្លិប​មហាសេដ្ឋី Paris Saint-Germain ដែល​កំពុង​មាន​ចំណាប់អារម្មណ៍​ចង់បាន​ខ្សែប្រយុទ្ធ​រូប​នេះ​ដូច​គ្នា ។​
​ដោយឡែក ចំពោះ​លទ្ធភាព​ដែលថា Ronaldo អាច​នឹង​វិលត្រឡប់​មកកាន់​ទឹកដី Old Trafford វិញ​នោះ​កំពុង​ស្ថិត​ក្នុង​ភាពមន្ទិលសង្ស័យ​ស្របពេល​ដែល​គ្រូបង្វឹក Louis van Gaal មិន​បាន​បង្ហើប ឲ្យដឹង​ពី​គម្រោង​របស់​លោកឡើយ ។​

​យោង​តាម​សារព័ត៌មាន The Express បាន​ចុះផ្សាយ​ថា កីឡាករ​អន្តរជាតិ​ព័រ​ទុយ​ហ្គាល់ វ័យ​២៩​ឆ្នាំ​រូប​នេះ​គឺ​អាច​នឹង​ចាកចេញ​ពី​ប្រទេស​អេ​ស្ប៉ាញ​បន្ទាប់ពី​រូបគេ​ខកចិត្ត​ចំពោះ Real Madrid ដែល​បាន​លក់​កីឡាករ Angel di Maria ទៅឲ្យ Manchester United និង​លក់ Xabi Alonso ទៅឲ្យ Bayern Munich ។​
​គួរបញ្ជាក់​ថា Ronaldo បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទីបាន​មួយ​គ្រាប់​ក្នុង​ការប្រកួ​តដែល Real Madrid ចាញ់ Atletico Madrid ២-១ កាលពី​យប់​ថ្ងៃ​សៅរ៍ ៕

Cristiano-Ronaldo-510670

មតិយោបល់