ភ្នំពេញ៖ កាលពីឆ្នាំ ២០១៣ ករណីដែលផ្ទុះធំបំផុត រឿងអាកដៃ សម្រក់ឈាមដើម្បីបង្ហាញចិត្តស្មោះ របស់នារីវ័យក្មេងម្នាក់ ព្រោះតែរឿងស្នេហា បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើឲ្យ អ្នកលេងបណ្តាញសង្គមមួយនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ក្រោយៗមកទៀត ករណីស្រដៀងនេះនៅតែបន្ត ដោយការលេបថ្នាំ ចងករ បង្ហាញពីភក្តីស្នេហ៍ ជាពិសេសរឿងតូចចិត្តតូចថ្លើម ។
ថ្មីៗនេះដែរនៅលើបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Oun Tey Mini បានបង្ហោះនូវវីដេអូឃ្លិបគួរឲ្យចាប់អារម្មណ៍ ជាមួយនឹងបុរសម្នាក់ ឈាមស្រោចខ្លួន ដោយក្នុងឃ្លិបនេះបុរសនោះនិយាយថា “គ្រប់យ៉ាងបងត្រូវការអូន បងស្រលាញ់អូនខ្លាំងណាស់មី អូនត្រូវជឿលើបង អូនជាជីវិតបង យ៉ាងណាក៏ដោយ បងត្រូវយកអូនឲ្យបាន នូវអ្វីដែលយើងសន្យាជាមួយនឹងគ្នា បងស្រលាញ់អូន កុំគិតថាបងមានលេខនិយាយជាមួយនឹងគេ ក៏ដោយ បងទទួលខុស ហើយបងជេអូនក៏បងទទួលខុស តែការស្រលាញ់របស់បង អូនជាមនុស្សស្រីទី ៣ ដែលបងស្រលាញ់ជាងគេក្នុងជីវិត បង បងធ្វើអ្វិគ្រប់យ៉ាងក៏ដើម្បីអូន តែពេលវេលាមិនផ្តល់ឲ្យបង ទើបបងកុហកអូនគ្រប់បែបយ៉ាង” ។
ជាមួយនឹងឃ្លិបនេះយើងមិនទាន់អាចរកព័ត៌មានជាក់ស្តែង ដើម្បីបង្ហាញថា ករណីនេះ កើតនៅតំបន់ណា ក្នុងប្រទេសកម្ពុជានៅឡើយ ហើយបុរសរូបនោះ យ៉ាងម៉េចហើយ ?
សំនួរជាច្រើនបានសួរទៅលើម្ចាស់ករណីខាងលើថាមានរឿងអ្វី ? ក៏ប៉ុន្តែម្ចាស់គណនី Oun Tey Mini បានឆ្លើយ ដោយសរសេរថា ” Nhom kor ot dg del nhom tov home kor jg tov ដោយសសេរជាខ្មែរថា ខ្ញុំក៏អត់ដឹងដែរ ខ្ញុំទៅផ្ទះក៏ចឹងទៅ ” ។
រឿងរ៉ាវសម្រក់ឈាម ចងកសម្លាប់ខ្លួន និង លេបថ្នាំ រឿងតូចចិត្តតូចថ្លើម រឿងស្នេហា របស់យុវវ័យកម្ពុជា កំពុងតែក្លាយជាចំណុចដ៏សំខាន់ ដែលក្រសួងពាក់ព័ទ្ធគួរគិតគូរ ដើម្បីលើកប្រធានបទនេះមកដោះស្រាយ ជាសាធារណៈ ដើម្បីកាត់បន្ថយរឿងដ៏គួរឲ្យខ្លាចនេះ ។ បញ្ហាដ៏រសើប បើសិនជា យើងមិនខ្វល់នោះទេ វានឹងបន្ត កើតមានទៀត ខណៈថ្មីៗនេះដែរ ករណី ចងកសម្លាប់ខ្លួន របស់នារីម្នាក់នៅខេត្តបាត់ដំបង សុំម្តាយមកភ្នំពេញមិនបាន ក៏ចង់កសម្លាប់ខ្លួន ធ្វើឲ្យផ្អើលទូទាំងប្រទេស និងករណីផ្សេង១ទៀត ម៉ែស្តីឲ្យរឿងវាយឆ្កែស៊ី ក៏ចង់ក៏សម្លាប់ខ្លួនដែរ ករណីនេះកើតនៅខេត្តកណ្តាល ។ ការបាត់បង់ធនធានមនុស្សដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុង ១ ឆ្នាំ ៗ វាបានធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះ តែបើសិនជា ករណីចងករឿងស្នេហា ផ្ទុះឡើង ដូចនៅចិន និង ជប៉ុន តើសេដ្ឋកិច្ចជាតិទៅជាយ៉ាងណា ? ហើយរឿងចងក និងសម្រក់ឈាម ដើម្បីសម្លាប់ខ្លួន នេះវានឹងក្លាយទៅជារឿងទម្លាប់ជាក់ជាមិនខានឡើយ ៕
បើខ្សោយបេះដូង ហាមមើល ៖
មតិយោបល់