អង់គ្លេស៖ការប្រកួតរវាងក្លិប Hull City និង West Ham កាលពីរាត្រីទៀបភ្លឺនេះ បានស្តែងឲ្យឃើញលទ្ធផល ២ – ២ តែប៉ុណ្ណោះ នៅពហុកីឡដ្ឋាន KC Stadium ។
កីឡាករ Abel Hernandez របស់ Hull City និង Enner Valencia របស់ West Ham គឺជាកីឡាករដែលធ្វើឲ្យក្លិបខ្លួនមានឱកាសនាំមុខ និង តាមស្មើ ។
នៅនាទី ៣៩ កីឡាករ សញ្ជាតិអ៊ុយរ៉ូហ្គាយ Hernandez បានជួយឲ្យក្លិប Hull City នាំមុខ ដោយលទ្ធផល ១ – ០ ។ ក៏ប៉ុន្តែនៅនាទី ៥០ ក្នុងតង់ទី ២ កីឡាករ Enner Valencia របស់ West Ham បានជួយឲ្យក្លិបខ្លួនតាមស្មើ ខណៈដែល ១៤ នាទីក្រោយ ពោលគឺនៅនាទី ៦៤ កីឡាករ Mohamed Diame របស់ Hull City បន្តស្វែងរកគ្រាប់នាំមុខដោយលទ្ធផល ២ -១ ។ តែទោះជាយ៉ាងណា ៣ នាទីក្រោយ បាល់ អនហ្គោលរបស់ Curtis Davies បានជួយឲ្យ West Ham ស្មើ ២ – ២ ។
ចប់ការប្រកួតទាំងពីរតង់ ក្លិប Hull City បានត្រឹមតែស្មើ ជាមួយនឹង West Ham ដោយមានបានម្នាក់ ១ ពិន្ទុ ឈរលើលេខរៀង ទី ១០ និង ១៣ ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់