ព័ត៌មានជាតិ

អតីត​ប្រធាន​ក្លិប Real Madrid និយាយថា Ronaldo មិន​សប្បាយចិត្ត​ជាមួយ​នឹង Real Madrid

អេ​ស្ប៉ាញ​៖​អតីត​ប្រធាន​ក្លិប​របស់ Real Madrid លោក Vicente Calderon បាន​ជឿជាក់ថា កីឡាករ Cristiano Ronaldo នឹង​វិលត្រឡប់​ទៅកាន់ បិសាច​ក្រហម​វិញ នៅពេល​អ​នា​គត់​ដែល​មិន​ឆ្ងាយ​នោះ ។​
​លោក Vicente Calderon បាន​អនុញ្ញាតិ​ឲ្យ​ទិញ​កីឡាករ Ronaldo កាលពី​ឆ្នាំ ២០០៩ ក្នុងតម្លៃ បំបែក​កំណត់ត្រា​ពិភពលោក ជា​កីឡាករ​ដែល​មាន​តម្លៃ​កប់​ពពក ៨០ លាន​ផោន ប្រហែល ១៣០ លាន​ដុល្លារ ។​
cristiano-ronaldo-geeksandcleats
​ទោះជា​យ៉ាងណា ប្រធាន​ក្រុម ព័រ​ទុ​ហ្គាល បាន​ស្រងាកចិត្ត ជាមួយ​នឹង​ជីវិត​លេង​នៅ ទីក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ ជាមួយ​នឹង​គោលនយោបាយ​លក់​កីឡាករ​សំខាន់ៗ​។​
​ក្នុង​រយៈពេល ២ ឆ្នាំ ក្លិប Real Madrid បាន​លក់​កីឡាករ Gonzalo Higuain, Mesut Ozil, Xabi Alonso និង Angel di Maria ដែល​ធ្វើឲ្យ Ronaldo មិន​សប្បាយចិត្ត​ជាមួយ​នឹង​ក្លិប ដោយ​ព្រលយ​ពាក្យ ចង់​វិល​ទៅកាន់​បិសាច​ក្រហម​វិញ នៅ​ថ្ងៃ​ណាមួយ ។​

​ក្នុង​បទ​សំភាស​ជាមួយ​នឹង TalkSPORT លោក Calderon បាន​និយាយថា “​ពេល​ដែល​ខ្ញុំ​ចុះហត្ថលេខា​ជាមួយ​នឹង​គាត់ នៅក្នុង​ឆ្នាំ ២០០៩ ខ្ញុំ​ចាំ​ថា គាត់​បាន​និយាយ​ពី​ការដឹងគុណ ក្លិប​បិសាច​ក្រហម ដោយ​មាន​ពេលវេលា​ដ៏​អស្ចារ្យ​នៅ​ទីនោះ ជាមួយនឹង​ក្លិប​ដ៏​ធំ​នៅលើ​ពិភពលោក ” ។​
​លោក​បាន​បន្តថា “​ទន្ទឹម​ជាមួយនឹង​ការលក់ Ozil បាន​ធ្វើឲ្យ​លោក​មិន​សប្បាយចិត្ត​ម្តង​ហើយ តែ​ដល់ពេល​លក់ Xabi Alonso និង Angel di Maria កាន់តែ​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​ទ្វេរ​ដង ជាមួយនឹង​ក្លិប ដូចនេះ Ronaldo នឹង​ចាកចេញ “ ។​

​ប្រភព Skysport បាន​ចុះផ្សាយ​ថា ជាមួយ​នឹង​រឿងរ៉ាវ​អាក់អនចិត្ត​នេះ Ronaldo ត្រូវបាន​ក្លិប បិសាច​ក្រហម Man Utd ដាក់សំណើរ​រួចរាល់​ហើយ នាំ​មក​កាន់​ទឹកដី Old Traford វិញ ។​
Vicente Calderon បាន​និយាយទៀតថា “​លោក​ពិតជា​ជឿថា បិសាច​ក្រហម​បាន​រៀបចំ​រួចរាល់​ហ លើ​ការស្នើសុំ កីឡាករ​រូបនេះ អ្វី​ដែល​ហួសចិត្ត​ខ្ញុំ​មិនដែល​នឹកស្មាន​ថា​គាត់​វិល​ទៅ​កាន់​ក្លិប​ចាស់​វិញ​នោះ​ទេ តែ​ពេល​នេះ​វា​ជា​ការពិត​ណាស់​” ៕​

មតិយោបល់