ភ្នំពេញ៖ អ្នកលេងបណ្តាញហ្វេសប៊ុក កំពុងតែឆ្ងល់ខ្មែរគ្នាឯង កំពុងធ្វើអ្វី ?ហេតុអ្វីបណ្តែតបណ្តោយ ឲ្យ ជនបរទេស សរសេរអក្សរ លើចម្លាក់ និងប្រាង្គប្រាសាទដ៏មានតម្លៃរបស់ខ្មែរ ទៅវិញ ? ទាក់ទិនរឿងនេះដែរ វាកំពុងតែផ្ទុះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានមនុស្សជាច្រើន កំពុងតែចែកចាយបន្ត ដល់មិត្តភក្តិរបស់ខ្លួន ឲ្យឃើញថា ក្រសួងទេសចរណ៍គ្មានភ្នែក អើពើមើល និងថែរក្សាលើដួងព្រលឹងជាតិ ខ្មែរ ។
ព័ត៌មាននេះដ៏រសើបនេះ ត្រូវបានចែកចាយដោយទំព័រ គណនី ហ្វេសប៊ុកមនុ្សម្នាក់ ដោយសរសេរលើ Wall Post របស់ខ្លួនថា “ទៅកំសាន្តនៅប្រាសាទអង្គរវត្តថ្ងៃម៉ិញ ជួបរឿងមិនសប្បាយចិត្តពីរយ៉ាង ទីមួយ វាកើតឡើងដដែលៗ គឺជនបរទេសមក ធ្វើជាអ្នកនាំភ្ញៀវជនបរទេសដូចគ្នាទៅវិញ ភាគច្រើនគឺជនជាតិកូរ៉េ តើខ្មែរគ្មានសមត្ថភាពធ្វើទេ? ឬរដ្ឋាភិបាលជាអ្នកគ្មានសមត្ថភាព?។ ឯរឿងទីពីរគឺ អ្នកទេសចរណ៍ជនជាតិចិន និងថៃ (សៀម) បានសរសេរអក្សរលើរូបចម្លាក់នៃសរសរ កំពូលធំកណ្តាល។ តើអជ្ញាធរអប្សារា គិតយ៉ាងម៉េច?” ។
ទន្ទឹមជាមួយនឹងការបង្ហោះរូបភាពភ្ជាប់ជាមួយនឹង អក្សរ ដែលបង្កប់ន័យដ៏ជ្រៅនេះ ត្រូវបានអ្នកលេងហ្វេសប៊ុកម្នាក់ បន្ទរសួរថា “ចុះផ្នែកខាងក្រសួងទេសចរណ៍មានគោលការយ៉ាងម៉េចគ្មានវិធានកាទប់ស្កាត់ទេឫ?????” ។
ជាមួយនឹងរឿងដ៏កក្រើកនេះ សូមអាជ្ញាធរអប្សរា និង ក្រសួងទេសចរណ៍ ហើយនិង ក្រសួងពាក់ព័ទ្ធមួយចំនួនទៀត មេត្តាពិនិត្យតាមដាន យកចិត្តទុកដាក់ លើបញ្ហានេះផង កុំឃើញតែលុយចូលហោប៉ៅពេក បណ្តែតបណ្តោយឲ្យភ្ញៀវទេសចរណ៍បរទេស ជាន់ឈ្លី លើប្រាង្គប្រាសាទខ្មែរ ដែលជាប្រាង្គប្រាសាទដួងព្រលឹងជាតិ ៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Angkor5_zps58c52eda.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Angkor2_zpsfcde05af.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Angkor1_zps2be2ddc2.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Angkor3_zps5641d6d2.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Angkor4_zps1190e0af.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Angkor1_zps76e67a2a.png
មតិយោបល់