អង់គ្លេស៖អ្នកចាត់ការទូទៅក្លិប Arsenal លោក Arsene Wenger បានទទូចថា ក្រុមរបស់គាត់ ត្រូវបានប្រឈមមុខនឹងវិបត្តិការពារមួយ បន្ទាប់ពីកីឡាករ Mathieu Debuchy របួសកជើងកាលពីថ្ងៃសៅរ៍ ។
Arsene Wenger នឹងដឹកនាំក្រុមលេងនៅយប់ថ្ងៃអង្គារនេះ ដោយប៉ះ ជាមួយនឹង Borussia Dortmund ក្នុងក្របខណ្ឌ Champions League តែខ្វះខាតកម្លាំងការពារ Debuchy និង Nacho Monreal ខណៈដែល Calum Chambers កំពុងប្រឈមនឹងបញ្ហាបំពងក ។
ដើម្បីប៉ះប៉ូវនូវចំណុចខ្វះខាត កីឡាករ វ័យ ១៩ ឆ្នាំ Hector Bellerin អាចនឹងមានឱកាសអភិវឌ្ឈន៍ខ្លួន លេងជួសតំណែង កីឡាកររបួសខាងលើ ។ ជាមួយនឹងចំណុចខ្វះខាតខ្សែការពារនេះ មិនបានធ្វើឲ្យ Wenger ភិតភ័យនោះទេ ។
អ្នកយុទ្ធសាស្ត្រទីលានសញ្ជាតិបារាំងរូបនេះ បានថ្លែងទៅកាន់ អ្នកសារព័ត៌មានថា “ខ្ញុំមិនមានអារម្មណ៍តានតឹងនោះទេ កីឡាករ Mathieu Debuchy របួសកជើងមែនពិត តែលទ្ធផល ស្កេនបញ្ជាក់ថា គាត់នឹងវិលក្នុងពេលឆាប់ៗខាងមុខនេះ ហើយយើងក៏មានកីឡាករលេងជួសរួចហើយ នោះគឺ Hector Bellerin អាចលេងក្នុងខ្សែការពារកណ្តាល ឥឡូវត្រៀមខ្លួនជាស្រេចដើម្បីត្រៀមខ្លួនប្រកួត” ។ បុរសបារាំងរូបនេះបានបន្តទៀតថា “កីឡាករ Hector Bellerin គាត់ជាក្មេងប្រុសដែលមានគុណសម្បត្តិពេញលេញ ដោយមិនខ្លាចប្រឈមនឹងសម្ពាធ ។ ម្យ៉ាងទៀតបាល់គាត់លេងលឿនផងដែរ បើទោះបីជាខ្វះបទពិសោធការពារ តែអាចនឹងលេងបាន” ៕
មតិយោបល់