ព័ត៌មានជាតិ

ហង្សក្រហមបាត់បង់ខ្សែការពារ Martin Skrtel ពេលប៉ះក្លិប Ludogorets

អង់គ្លេស​៖អ្នកចាត់ការទូទៅក្លិបហង្សក្រហម Brendan Rodgers​ បានបញ្ជាក់ថា ខ្សែការពារដ៏រឹងមាំ Martin Skrtel នឹង​អវត្តមាន ​នៅយប់ថ្ងៃអង្គារ ក្នុងការប្រកួតក្នុងក្របខណ្ឌ Champions League ដោយប៉ះ Ludogorets ។​
Martin_Skrtel_1005550c
កីឡាករវ័យ ២៩ ឆ្នាំ សញ្ជាតិស្លូវ៉ាគី បាន​អវត្តមាន លេង​ឲ្យក្លិប ២ ប្រកួត ដោយសារតែ ​របួស​ក្បាលជង្គង់ ។​
លោក Brendan Rodgers បានប្រាប់អ្នកសារព័ត៌មានថា ” កីឡាករ Martin Skrtel បានធ្វើការយ៉ាងលំបាក គាត់បានចូលរួម​លេងជាមួយនឹងក្រុមកាលពីម្សិលមិញ ដូច្នេះគាត់នឹង​មានភាពប្រសើរឡើង តែមិនអាចលេងនៅយប់ថ្ងៃអង្គារបានឡើយ​” ។​

បញ្ជាក់ផងដែរថា កីឡាករ Martin Skrtel បានចូលរួមលេង​ឲ្យក្លិប ហង្សក្រហម ផ្លាស់មកពី ក្លិប Zenit Saint Petersburg កាលពីខែ មករា ឆ្នាំ ២០០៨ ដោយបង្ហាញខ្លួលេងលើទីលាន ជិត ២៥០ លើក ៕​

មតិយោបល់